នគរបាលប៉ុស្តិ៍ចតុមុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ធវះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ធវះ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃពុធ៩រោចខែបុស្សឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ផ្ទះលេខ៦B ផ្លូវសុធារស ភូមិទី១ សង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ សួន ធា ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅមិនពិតប្រាកដ (ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន)។ ចំណែកជនរងគ្រោះ ឈ្មោះ ដ អ ហ ណា ភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរនិស្សិត មានទីលំនៅផ្ទះលេខ៦B ផ្លូវសុធារសសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print