នគរបាលខេត្តត្បូងឃ្មុំ ឃាត់ក្រុមចោរប្លន់ម៉ូតូកាលពីថ្ងៃទី៨មករា នៅភូមិត្រពាំងផ្លុងទី១ បានហើយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនយុត្តិធម៌ ការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់បានប្រាប់អង្គភាពនគរដ្រេហ្គននៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះឲ្យដឹងថា អំពើប្លន់យកម៉ូតូពីនារីរងគ្រោះនៅចំណុចបុស្សវែង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨កន្លង ទៅនោះ ពេលនេះកម្លាំងសមត្ថកិច្ចក្រោមការដឹកនាំលោកផ្ទាល់បានបំបែកសំណុំរឿងបាន ហើយ។

លោកស្នងការរងបានបញ្ជាក់ថា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកផ្ទាល់ និង លោកវរសេនីយ៍ឯក ចក់ សុខកៅ នាយការិយាល័យ សហការមួយកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកពញាក្រែក ធ្វើការស្រាវជ្រាវតាមប្រមាញ់ ទទួលបានលទ្ធផលវិជ្ជមានរហូត ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។

លោកបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ ជួម សុខជា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី២-ឈ្មោះ យឿន គាវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ។ លោកបន្តថា ពួកគេទាំង២នាក់ ត្រូវឃាត់ខ្លួននៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ។

គួររំឭកថា នារីរងគ្រោះដែលរងនូវអំពើប្លន់យកម៉ូតូឈ្មោះ រ៉ន ស្រីនិញ អាយុ១៨ឆ្នាំ រស់នៅភូមិ ត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ត្រូវបានក្រុមជនសង្ស័យវាយប្លន់យកម៉ូតូម៉ាកស៊ីរូស ពណ៌ក្រហម គ្មានស្លាកលេខ ជិះគេចខ្លួនបាត់ រហូតបណ្តាលឲ្យនារីរងគ្រោះរងរបួស ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តត្បូង ឃ្មុំដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print