ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹកបានអោយដឹងថា ខេត្តមួយចំនួនរួមមាន ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន នឹងចុះត្រជាក់ក្នុងរង្វង់១៦-១៨ អង្សាសេ។ប៉ុន្តែត្រជាក់ខ្លាំង មិនដូចការចុះត្រជាក់លើកទី២ទេ ។
សម្រាប់បណ្តាលរាជធានី-ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់នៅក្នុងរង្វង់១៩-២១ អង្សាសេ ចំណែកតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមានរង្វង់ ២៣-២៤អង្សាសេ។
នេះបើយោងតាមការចេញសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ សីតុណ្ហភាពនឹង ចុះត្រជាក់ជាលើកទី៣ ដោយតំបន់ជួរភ្នំដងរែក អាកាសធាតុនឹងចុះត្រជាក់រហូតដល់១៤អង្សាសេ៕
...