អាមេរិកបង្កើនការផលិតក្បាលគ្រាប់បរមាណូតែបង្ខំឲ្យប្រទេសផ្សេងទៀតបោះបង់ចោល

ចែករំលែក៖

ស្ថានភាពពិភពលោកកាន់តែតានតឹង ហើយអាមេរិកកាន់តែឯកោដោយសារតែគោលនយោបាយអាត្មានិយមធ្វើឲ្យសម្ពន្ធមិត្តទាំងនៅក្នុងតំបន់អឺរ៉ុប និងអាស៊ីបាត់ បង់ទំនុកចិត្តមកលើខ្លួន ព្រោះតែអាមេរិកគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ភាពឯកោ នឹងធ្វើឲ្យអាមេរិកកាន់តែជួបផលលំបាក ប្រសិនបើមានសង្គ្រាមកើតឡើង ប្រទេសដែលធ្លាប់ចូលរួមសង្គ្រាមជាមួយអាមេរិក អាចនឹងដកខ្លួនចេញ។

កត្តាទាំងនោះហើយ បានជាប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ ដុតដៃដុតជើង ក្នុងគម្រោងផលិតក្បាលគ្រាប់បរមាណូថ្មីបន្ថែម ក្នុងការបង្កើនប្រសិទ្ធភាពនៅក្នុង សង្គ្រាមជាមួយប្រទេសបរមាណូផ្សេងទៀត ដូចជារុស្ស៊ី និងចិនជាដើម។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជូនផែនការសម្រាប់កម្មវិធីបរមាណូជាតិទៅកាន់គណៈកម្មាធិការការ ពារជាតិហើយ ដោយនាពេលឆាប់ៗខាង មុខនេះ លោកនឹងដកការដាក់កំហិតចេញពីការផលិតអាវុធនុយក្លេអ៊ែរ ដែលរួមមានទាំងការបើកផ្លូវឲ្យអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែរដ៏ចម្រូងចម្រាសថែមទៀត។ នេះបើ តាមការចេញផ្សាយដោយ សារព័ត៌មាន រុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។

ផែនការត្រួតពិនិត្យតួនាទី នៃអាវុធនុយ ក្លេអ៊ែរអាមេរិកហៅកាត់ថា NPR ដែលជា ការសម្រេចរបស់សេតវិមាន ដែលធ្វើឡើងជារៀងរាល់៨ឆ្នាំម្តងខាងលើនេះ ត្រូវគេ រាយការណ៍ថា នឹងរួមមានទាំងគម្រោង សំដៅលុបការដាក់កំហិតផ្សេងៗលើក្រសួង ថាមពល ដើម្បីអនុញ្ញាតឡើងវិញឲ្យមានការកែច្នៃមីស៊ីលផ្លោងប្រភេទបាញ់ចេញពីនាវាមុជទឹក (SLBM) Trident D5 ដើម្បី បង្កើនសក្តានុពលនៃវិស័យការពារជាតិ អាមេរិក។

ជុំវិញរឿងនេះ អ្នកជំនាញបានយល់ ឃើញថា វាគឺជាការផ្ញើសារមួយយ៉ាងជាក់ច្បាស់ទៅកាន់ប្រទេសរុស្ស៊ី និងកូរ៉េខាង ជើងជាដើម ថាការព្យាយាមណាមួយ ដើម្បី ប្រើប្រាស់អាវុធនុយក្លេអ៊ែរ នឹងជះផល វិបាកធ្ងន់ធ្ងរបំផុតទៅរកពួកគេវិញ។ សម្រាប់រដ្ឋបាលលោក ដូណាល់ ត្រាំ គឺ កំពុងបង្ហាញឲ្យគ្រប់គ្នាមើលឃើញថា លោក ពិតជាយកផលប្រយោជន៍អាមេរិកជាគោល ក្នុងនោះការផលិតសព្វាវុធ លក់សព្វាវុធ និងអភិវឌ្ឍន៍សព្វាវុធ គឺជាគោលដៅចម្បង ធំមួយ ក្នុងការរកចំណូលជូនជាតិផង និង ការពារខ្លួនពីសត្រូវផង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print