ក្រសួងធនធានទឹកបញ្ជក់ថា​ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែមករា អាកាសធាតុនៅកម្ពុជាចុះត្រជាក់ខ្លាំង​ ក្រោយទទួលឥទ្ធិពល​ខ្យល់មូសុង​និង​សម្ពាធខ្ពស់ខ្សោយពីប្រទេសចិន

ចែករំលែក៖

ភ្នំពេញ​ ៖​ មន្ត្រី​ក្រសួងធនធានទឹកបានអោយដឹងថា​ ខេត្តមួយចំនួនរួមមាន​ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន នឹងចុះត្រជាក់ក្នុងរង្វង់១៦-១៨ អង្សាសេ។​ប៉ុន្តែ​ត្រជាក់ខ្លាំង​ មិនដូចការ​ចុះត្រជាក់លើកទី២ទេ​ ។

សម្រាប់បណ្តាលរាជធានី-ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់នៅក្នុងរង្វង់១៩-២១ អង្សាសេ​ ចំណែក​តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមានរង្វង់ ២៣-២៤អង្សាសេ។

នេះបើយោងតាមការចេញសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ សីតុណ្ហភាពនឹង ចុះត្រជាក់ជាលើកទី៣ ដោយតំបន់ជួរភ្នំដងរែក អាកាសធាតុនឹងចុះត្រជាក់រហូតដល់១៤អង្សាសេ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print