នាវាដឹកប្រេង អុីរ៉ង់ជួបគ្រោះថ្នាក់បុកគ្នា បណ្តាលអោយឆាបឆេះ ពេលនេះក៏លេចចូលក្នុងសមុទ្រ

ចែករំលែក៖

បណ្តាញទូរទស្សន៍ចិន​បានផ្សាយថា៖ នាវាដឹកប្រេង​ Sanchi ​របស់អុីរ៉ង់ ដែលបុកនិងនាវាដឹកទំនិញ​ Crystal ​នៅជិតកំពុងផែទីក្រុងសៀងហៃប្រទេសចិន កាលពីសប្តាហ៍កន្លងមកពេលនេះ​បានលិចចូលបាតសមុទ្រហើយ។

អ្នកនាំពាក្យកម្លាំងជួយសង្គ្រោះ​អុីរ៉ង់បានបញ្ជាក់ថា៖ គ្មានសង្ឃឹម រកឃើញ​នាវឹកនៅរស់​ក្នុងចំណោមនាវឹកទាំង​៣២នាក់ មានវត្តមាននៅលើនាវាដឹកប្រេង​ Sanchi ។
ប្រភពព័ត៌មានពី សមាជិកនាវឹក នៅលើនាវាដឹកទំនិញ ​ Crystal ​បានបញ្ជាក់ថា ៖នាវឹកទាំងអស់នៅលើនាវាដឹកប្រេងអុីរ៉ង់បានស្លាប់ តាំងពីពេលដំបូងដែលជួបគ្រោះថ្នាក់​​ដោយសារតែការផ្ទុះ​យ៉ាងខ្លាំង។

បើទោះបីខិតខំអស់ពីសមត្ថភាព​​ ប៉ុន្តែក្រុមជួយសង្គ្រោះមិនអាចពន្លត់ភ្លើង​ដែលកំពុងឆេះ​នៅលើនាវាដឹកប្រេងនោះឡើយ​ដើម្បីបញ្ជូនសាកសព​ជនរងគ្រោះ ចេញពីនាវានោះ ដោយសារតែមានការផ្ទុះជាបន្តបន្ទាប់​។​នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការលេចហៀប្រេងចូលសមុទ្រនៅឡើយ​ ប៉ុន្តែ ការលេចនាវានោះ អាចបង្ករឲ្យមានការហៀប្រេងជាមិនខាន។

ហេតុការគ្រោះថ្នាក់កើតឡើងនៅថ្ងៃទី​៦ខែមករា​កន្លងមក​ នៅពេលដែលនាវាដឹកប្រេង ១៣៦ពាន់តោន​ពីអុីរ៉ង់ទៅកាន់កូរ៉េខាងត្បូង ក៏បានឆាបឆេះក្រោយពេល បុកជាមួយ​នាវាដឹកទំនិញ​ CF Crystal ​របស់ចិន​។ នាវឹកនៅលើនាវាដឹកទំ​និញរបស់ចិន​ត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលាមិនបណ្តាលឲ្យរងរបួសធ្ងន់នោះឡើយ។

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក នាវាដឹកប្រេងរបស់អុីរ៉ង់ឆាបឆេះរហូត ហើយរសាត់ចូលទៅដែនសមុទ្រ​របស់ប្រទេសជប៉ុន ។ មកទល់ពេលនេះមានសាកសព​៣នាក់ត្រូវបានគេរកឃើញ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺជាលើទីពីរហើយសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអុីរ៉ង់ ក្នុងរយៈពេលជិត​១ឆ្នាំកន្លះ។ កាលពីខែសីហាឆ្នាំ​២០១៦ ក៏មានហេតុការ នាវាដឹកប្រេង បុកនិងនាវាដឹកទំនិញ របស់ប្រទេសស្វីសចតនៅឈូងសមុទ្រសឹង្ហបុរី បណ្តាលឲ្យនាវាទាំងពីរ​រងការខូចខាតតែមិនបណ្តាលឲ្យ មានអ្នកស្លាប់នោះឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print