បុរសម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួននឹងដើមឈើក្បែរមាត់ស្រះមិនដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តប៉ោយប៉ែត៖ បុរសម្នាក់សសៃប្រសាទម្នាក់បានសម្រេចចិត្តចង់ក ធ្វើអត្តឃាតខ្លួនឯងនិងក្រមាជាប់ដើមឈើ តែសមត្ថកិច្ចនិងក្រុមគ្រួសារ មិនដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

IMG-20151028-WA0037

សមត្ថកិច្ចប្រាប់ថាសាកសពត្រូវគេស្គាល់ ឈ្មោះសិន សុភាព ភេទប្រុស អាយុ៤៣ឆ្នាំ  ជនជាតិខ្មែរ រស់នៅភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែត មុខរបរកម្មករ ចងកដោយក្រមាភ្ជាប់នៅលើដើមឈើក្បែរមាត់ស្រះក្នុងភូមិកើតហេតុខាងលើ ។

សមត្ថកិច្ចប្រាប់ថាជនរង គ្រោះខាងលើនេះ នេះបាត់ពីផ្ទះរយៈពេល៦ថ្ងៃមកហើយ ប្រពន្ធកូនដើររកតែមិនឃើញទើបតែថ្ងៃកើតហេតុនេះមានក្មេងៗប្រទះឃើញសាកសពបុរសខាងលើនេះបានចងកសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុអ្វី ។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុសាកសពខាងលើចេះតែដើរផឹកតាមភូមិគ្មានគោលដៅច្បាស់ហាក់បីដូចជាមនុស្សវិកលចារិក។ ក្រោយការភ្ញាក់ផ្អើលគេឃើញមានសមត្ថកិច្ចចុះអន្តរាគមន៍ និងធ្វើកោសល្យវិច័យសាកសព ហើយបានសន្និដ្ឋានថាសពខាងលើនេះគឺពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ គឺសាកសពនេះពិតជាធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ។

ក្រោយពីពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់ឲ្យក្រុងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរនៅលំនៅដ្ឋាន ៕

IMG-20151028-WA0036

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print