ចោរកាច់សោរកម៉ូតូសេរីឆ្នាំ២០១៥ ជិះគេចខ្លួនដោយសុវត្ថភាពមិនរំខានដល់សមត្ថកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ កំពុងភ័យខ្លាចខណៈក្រុមចោរ ធ្វើសកម្មភាព​ដើរដាក់ថ្នាំបំពុលសត្វឆ្កែលួចទ្រព្យសម្បត្ដិ ពិសេសក្រុមធ្វើសកម្មភាពលួចកាច់សោរកម៉ូតូ សមត្ថកិច្ចគ្មានសមត្ថភាពក្នុងការបង្ក្រាប ។

IMG_7790

ជាក់ស្ដែងកាលពីរសៀលម៉ោង ០៣និង៣០នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅកណ្ដាលក្រុងពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់មានករណីជនសង្ស័យលួចកាច់សោរកម៉ូតូសេរីទំនើប ១គ្រឿង ជិះគេចខ្លួនដោយសុវត្ថិភាព ដោយគ្មានរំខានដល់សមត្ថកិច្ចបន្ដិចសោះ ។

ប្រភពជុំវិញកន្លែងកើតហេតុ បានឱ្យដឹងថា ម៉ូតូដែលជនសង្ស័យកាច់សោរកជិះយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក​​លេខ ពោធិ៍សាត់ 1E-4120 ជាកម្មសិទ្ធិរបស់ឈ្មោះ ផន ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិលាវ សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពបន្ដថា ម៉ូតូដែលចោរធ្វើសកម្មភាពលួចយកទៅនោះ បានចតនៅចំហៀងផ្ទះដែលកំពុងសាងសង់ បានចាក់ត្រឹមត្រូវ ហើយម្ចាស់បានឡើងទៅធ្វើការសំណង់នៅជាន់លើ ហើយសំណង់ដែលកំពុងសាងសង់ត្រូវបានគេស្គាល់ឈ្មោះ ជា ប៊ុនឈន អតីតអភិបាលរងក្រុងពោធិ៍សាត់ មួយប្រប្រិចភ្នែកសោះម៉ូតូមួយគ្រឿងក៏បានបាត់ស្រមោល តើភូមិ-ឃុំមានសុវត្ថិភាពនៅឯណា? ខណៈសមត្ថកិច្ចដូចស្រមោច ហើយទ្រព្យសម្បត្ដិពិសេសម៉ូតូ របស់ប្រជាពលរដ្ឋបាត់ស្ទើររាល់ថ្ងៃ ? ពុំដែលឃើញសមត្ថកិច្ចទប់ស្កាត់បានម្ដងណាសោះ បានត្រឹមតែកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញា ។

ក្នុងករណីខាងលើនេះដែរ លោកអធិការនគរបាលក្រុងបានបញ្ជាក់តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៨ តុលានេះថា មុខសញ្ញាបានកំណត់ខណៈមានផ្ទៃក្នុងឱ្យដៃឯជនប្រព្រឹត្តមកពីឆ្ងាយ ហើយនៅពេលធ្វើសកម្មភាពបាន គោលដៅគឺពួកគេធ្វើដំណើរទៅទិសខាងកើត ហើយសមត្ថកិច្ចមានវិធានការហើយ ហើយការរួចកន្លងមកទុកថា ហេងរបស់ពួកវាចុះ ។

...

ដោយ​៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print