ខេត្តកណ្តាល:រយះពេលត្រឹម០៦ថ្ងៃប៉ុណ្ណោះ នគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលស្រុកខ្សាច់កណ្តាល និងនគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ ក្រោមការដឹកនាំបញ្ជារដ៍មឺុងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកប្រធានការិយាលយ័ព្រហ្មទណ្ឌ័កំរិតធ្ងន់ និងលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានបំបែកសំណុំរឿង និងវែកមុខឃាតករយកក្រម៉ាសម្លាប់នារីចំណាស់ម្នាក់នៅក្នុងព្រៃយ៉ាងសាហាវ ឃោរឃៅ។
ហេតុការណ៍បំបែកសំណុំរឿងនេះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី នៅចំណុចគុម្ពោតព្រៃ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់អោយដឹងថា: ជនល្មើសមានឈ្មោះ មុត ម៉ុន ភេទប្រុសអាយុ៣៣ឆ្នាំ (អតីតះអ្នកប្រដាល់ឈ្មោះផុល ភាព)ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គតាសិត
ឃំុទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះ០១នាក់ ឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃំុទួលព្រេជស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកអធិការបញ្ជាក់ថា:មុនពេលកើតហេតុជនរងគ្រោះបានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិហើយបានឃើញជនល្មើសនិងក្មេងៗអាយុ១៤ទៅ១៥ឆ្នាំកំពុងប្រើ
ប្រាស់ថ្នាំញៀននៅក្នុងគុម្ពោតព្រៃ។ ពេលនោះជនរងគ្រោះបានស្រែកឡូឡាថាឲ្យ ចំណែកក្មេងបានរត់គេចចេញទៅមុនអស់ ទើបជនល្មើសខឹងបានឈានដល់វាយតប់ និងយកក្រម៉ារឹតកសម្លាប់ជនរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៤៥ ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨វេលាម៉ោង១៥និង០៧នាទី តាមរយះព័ត៌ជំនាញនិងស្រុក តាមការសុើបអង្កេតមានតម្រុយថាមុខសញ្ញាបានគេចខ្លួនមកនៅផ្ទះប្អូននៅឃុំស្វាយជ្រំុ។បន្ទាប់មកកម្លាំងជំនាញខេត្តនិងបានតាមស្វែងរកជនល្មើសបានដឹងខ្លួនរត់គេចចំណុចក្នុងគុម្ពោតព្រៃស្ថិតនៅភូមិស្វាយជ្រំុឃំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្ត
កណ្តាល កម្លាំងសម្ថកិច្ចនគរបាលស្រុកអង្គស្នួលនិងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល
សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរកចាប់ខ្លួនជនល្មើសនិងបាននាំ
ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិី។នៅចំពោះមុខសមត្ថកិច្ចនគរបាលជនល្មើសបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់
ជនរងគ្រោះតែម្នាក់ឯង។ដោយកន្លងមកខ្លួន ខឹងជនរងគ្រោះ ដើរនិយាយពេញភូមិរឿងខ្លួនជិះម៉ូតូបុកគេស្លាប់មិនព្រមសង។ ជនល្មើសស្អប់ជនរងគ្រោះ ចេះគ្រូ ចេះធ្មប់។រីឯមូលហេតុឆ្លើយភូតភកុហក់សមត្ថកិច្វ ថាឈ្មោះហេង ម៉ានិតហៅមុំថាបានផ្ដើមគំនិតក្នុងអំពើឃាតកម្មនេះ ដោយសារខ្លួនស្អប់ឈ្មោះហេង ម៉ានិតហៅមុំ ជាមេជួញដូរគ្រឿងញៀននិងចង់សម្រាលទោសខ្លួនឯង៕ ឆ ដា