ឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្ដែងពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៤០នាទីយប់ កម្លាំងសហប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការ ល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋានពេលមកដល់ចំណុចប្លុកច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានី ភ្នំពេញ បានក៏បានឃើញជនសង្ស័យចំនួន០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-6781 ចូលច្រកប្លុកច្រកធ្យូង ដោយមានការសង្ស័យក៏ឃាត់ធ្វើការត្រួតពិនិត្យឃើញមាន ម្សៅក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន ) ចំនួន០២កញ្ចប់ ធំល្មម០១ និង តូច០១កញ្ចប់ភ្លាម នោះកម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យ២នាក់នេះ រួមនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់ ។
មន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ យុន វ៉ាន់ដា ហៅ ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបណ្ដោះអាសន្ន យានដ្ឋានជួសជុលរថយន្ត ផ្លូវលេខ៦០៨ ក្រុម៤៥ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ លាស់ ចំរើន ហៅ ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅ បណ្ដោះ អាសន្ន យានដ្ឋានជួសជុលរថយន្ត ផ្លូវ លេខ៦០៨ ក្រុម៤៥ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន៖
-ក្រាមពណ៌សថ្លា( សង្ស័យជាគ្រឿងញៀន ) ចំនួន០២កញ្ចប់ , ធំល្មម០១ កញ្ចប់ និងតូច០១កញ្ចប់ ,កូនកន្ត្រៃពណ៌ក្រហមចំនួន០១ (ចាប់យកពីឈ្មោះ យុន វ៉ាន់ដា ) ។
-ម៉ូតូមួយគ្រឿងម៉ាក Suzuki Smash V ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1BB- 6781 មានលេខតួ និងលេខម៉ាស៊ីន : 110293 ។
-ទូរស័ព្ទដៃមួយគ្រឿងម៉ាក IPhone 6 Plus ពណ៌ទឹកមាស ( ចាប់យកពីឈ្មោះ លាស់ ចំរើន ) ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print