ឃាតករយកក្រម៉ារឹតក សម្លាប់នារីម្នាក់ នៅស្រុកអង្គស្នួល អាចប្រឈមមុខជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោក  អុី សុវណ្ណ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនត្រូវចោទជាឃាតករ យកក្រម៉ា សម្លាប់នារីម្នាក់ នៅស្រុកអង្គស្នួល ពីបទ”ឃាតកម្ម” ប្រព្រឹត្តនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី១០ឆ្នាំទៅ១៥ឆ្នាំ ។

ជនត្រូវចោទឈ្មោះ មុត ម៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ (អតីតៈអ្នកប្រដាល់ឈ្មោះផុល ភាព)ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គតាសិតឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល។

សូមជម្រាបថា៖ រយះពេលត្រឹម០៦ថ្ងៃប៉ុណ្ណោះ នគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលស្រុកខ្សាច់កណ្តាល និងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ក្រោមការដឹកនាំបញ្ជាដ៍មុឺម៉ាត់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកប្រធានការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់  និងលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានបំបែកសំណុំរឿង និងវែកមុខឃាតករយកក្រម៉ាសម្លាប់នារីចំណាស់ម្នាក់នៅក្នុងព្រៃយ៉ាងសាហាវ ឃោរឃៅ។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់ថា៖ ជនរងគ្រោះ‌ ឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះបានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិហើយបានឃើញជនល្មើសនិងក្មេងៗអាយុ១៤ទៅ១៥ឆ្នាំកំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងគុម្ពោតព្រៃ។ ពេលនោះជនរងគ្រោះបានស្រែកឡូឡាថាឲ្យ ។ ចំណែកក្មេងបានរត់គេចចេញទៅមុនអស់ ទើបជនល្មើសខឹងបានឈានដល់វាយតប់ និងយកក្រម៉ារឹតក សម្លាប់ជនរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៤៥ ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។  លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨វេលាម៉ោង១៥និង០៧នាទី តាមរយះព័ត៌មានជំនាញនិងស្រុក តាមការសើបអង្កេតមានតម្រុយថាមុខសញ្ញាបានគេចខ្លួនមកនៅផ្ទះប្អូននៅឃុំស្វាយជ្រុំ ។ បន្ទាប់មកកម្លាំងជំនាញខេត្តនិងបានតាមស្វែងរកជនល្មើសបានដឹងខ្លួនរត់គេចចំណុចក្នុងគុម្ពោតព្រៃស្ថិតនៅភូមិស្វាយជ្រុំឃំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំងសមត្ថកិច្ចស្រុក អង្គស្នួលនិង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរកចាប់ខ្លួនជនល្មើសនិងបាននាំ
ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិី។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបាន សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់
ជនរងគ្រោះតែម្នាក់ឯង។ដោយកន្លងមកខ្លួន ខឹងជនរងគ្រោះ ដើរនិយាយពេញភូមិរឿងខ្លួនជិះម៉ូតូបុកគេស្លាប់មិនព្រមសង។ ជនល្មើសស្អប់ជនរងគ្រោះ ចេះគ្រូ ចេះធ្មប់។រីឯមូលហេតុឆ្លើយភូតភកុហកសមត្ថកិច្វ ថាឈ្មោះហេង ម៉ានិតហៅមុំថាបានផ្ដើមគំនិតក្នុងអំពើឃាតកម្មនេះ ដោយសារខ្លួនស្អប់ឈ្មោះហេង ម៉ានិតហៅមុំ ជាមេជួញដូរគ្រឿងញៀននិងចង់សម្រាលទោសខ្លួនឯង៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print