ប្រជាជនមូលដ្ឋានសូមអង្វរមេត្តា គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បង្ក្រាបសំបុកទីតាំងកត់ឆ្នោតវៀតណាមក្នុងសង្កាត់ផ្សារដេប៉ូ៣ផង ច្រើនណាស់

ចែករំលែក៖

ភ្នំពេញ៖ បើអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌ ទួលគោក មិនយកចិត្តទុកដាក់បង្ក្រាបទីតាំងបនល្បែងសុីសង ពិសេសកន្លែងកត់ឆ្នោតវៀតណាមដ៏រីកដុះដាលទេនោះ មានន័យថា៖ ពួកគាត់មានចេតនាចិញ្ចឹមបទល្មើស ឬបានទទួលផលប្រយោជន៍ណាមួយពីម្ចាស់ទីតាំង?ប្រជាជនក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣ បានលើកឡើងយ៉ាងដូចនេះ ខណះមូលដ្ឋានកន្លែងគាត់រស់នៅសំបូរទៅដោយបនល្បែងសុីសង និងរិះគន់ថា ការបើកកត់កន្ទុយលេខនេះ នៅមិនឆ្ងាយនិងភ្នែកចៅសង្កាត់ មេប៉ុស្តិសង្កាត់ផ្សារដេប៉ូ៣ ប៉ុន្តែអាចគាត់មិនហ៊ានប៉ះពាល់ សង្ស័យខ្លាចរអា ថ្នាក់លើរក្សាទុកជាប្រភពសេដ្ឋកិច្ចប្រយោជន៍ឆ្នាំងបាយក៏អាចថាបាន។
ប្រជាជនបន្តថា៖ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌ ទួលគោក សូមមេត្តាកុំបោះបង់ចោលគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពនោះអី។ ប្រសិនបើស្រេកឃ្លានពីបនល្បែង គឺអស់លោកមានភារកិច្ចបង្ក្រាបពិតណាស់ថា៖ មានចេតនាចិញ្ចឹមបទល្មើស ខ្វះសេចក្តីទុកចិត្តពីប្រជាជន ពិសេសបញ្ហា អសន្តិសុខ ងាយនឹងកើតមាន ព្រោះបទល្មើសច្រើនផ្តើមចេញពីបនល្បែងសុីសងនេះ។
ដូច្នេះប្រជាជនរងា និងបញ្ហាអសន្តិសុខ បាត់ក្តីរំពឹងលើការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ស្របពេលមេបនល្បែងតែប៉ុន្មាននាក់មានភាពស្និទស្នាលជាមួយអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌ ទួលគោក។ ដោយឡែកពួកគាត់មិនត្រឹមតែខ្វះភាពស្និទប៉ុណ្ណោះទេ ផ្ទុយទៅវិញព្រួយបារម្ភបំផុតពីភាពចំអកពីមេបនល្បែង ដោយច្រើន ប្រើសំដីប្រមាថមកលើប្រជាជនក្នុងមូលដ្ឋាន ដោយពាក្យត្រគោះបោះបោកផងដែរថា៖ «សូមអញ្ជើញមន្តគ្រូ ឬទៅប្តឹងអ្នកខ្លាំងមកចាប់ចុះ…តើអាណាមួយហ៊ានចេញមុខមកបង្ក្រាប»។
ប្រជាជនបន្តថា៖ គ្រាន់តែលឺសំដីនេះអ្នកណាក៏ខ្លាចរអា មិនហ៊ានទេ សុខចិត្តសំងំរស់នៅទាំងដំប៉ៅដើមទ្រូងនិងអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌ ទួលគោក មិនអើពើបង្ក្រាប។
ទីតាំងបនល្បែងកត់ឆ្នោតវៀតណាមក្នុងសង្កាត់ផ្សារដេប៉ូ៣ មាន៦ទីតាំង ដូចជា៖ នៅផ្លូវដឿងហែម ទល់មុខឈៀងសណ្ឋាគារជា លី,នៅខាងក្រោយសណ្ឋាគាររីហ្គែល,ខាងក្រោយហាងស៊ុប ឡុក ឡុក ,ពិសេសទីតាំង២កន្លែងទៀតនៅតាមបណ្តោយផ្លូវលេខ២៣៣ ផ្ទះលេខ៧៦បេ និងទល់មុខគ្នា បើកកត់កន្ទុយលេខមួយទំហឹង ដែលសមត្ថកិច្ចលួចទម្លាយថា៖ ម្ចាស់ទីតាំងជាសមត្ថកិច្ច ហើយបង់លុយអោយអាជ្ញាធរ សមត្ថកិច្ចច្រើនថ្នាក់ណាស់ ទើបមនុស្សមកចាក់ចេញ-ចូលដូចគេកឋិន ក្នុង១ថ្ងៃកត់បានរាប់មុឺនដុល្លារ។ អ្នកជិតខាងធ្លាប់ឃើញសកម្មភាពចាក់ សុីសង នៅទីនោះបង្ហើបថា៖ កត់ ចាញ់ ឈ្នះ សុីសងភ្លាមៗនៅកន្លែងនោះតែម្តង។ បើចាក់ត្រូវម្តង៤០០០០មុឺនដុល្លារឬ៥០០០០ទៅ ១០មុឺនដុល្លារ គឺមេឆ្នោតបាន Freeកាប៉ូបសម្រាប់ដាក់លុយយកចេញ មើលទៅអនាធិបតេយ្យបំផុត។
ពាក់ព័ន្ធករណីនេះលោក ហ៊ុន សុធី អធិការ នគរបាលខណ្ឌទួលគោក បានប្រាប់«នគរដ្រេហ្គន»តាមទូរស័ព្ទថា៖ លោកមិនបានដឹងរឿង បើចឹងមែនចាំអោយមន្ត្រីចុះពិនិត្យមើលជាក់ស្តែង មិនអោយមានទេរាល់ល្បែងសុីសង។ ដោយឡែក លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានអោយដឹងថា៖ និយាយរួមខ្ញុំស្អប់ណាស់បនល្បែង គឺមិនអនុញ្ញាតិអោយមានក្នុងស្ថានភាពបែបណាក៏ដោយ ព្រោះជាអំពើខុសច្បាប់។ លោកបន្តថា៖ ខ្ញុំសប្បាយចិត្តនិងត្រេចអរណាស់រាល់ការចូលរួមសហការពីបងប្អូនប្រជាជនអោយជាដំណឹង ក៏ដូចជាការចុះផ្សាយពីសារព័ត៍មាន ដើម្បីមានមូលដ្ឋានបង្ក្រាប។
លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានអោយដឹងទៀតថា៖ បើនិយាយពីអាជ្ញាធរ ខ្ញុំសូមធានាមិនពាក់ព័ន្ធការយកលុយយកកាក់អីទេ អោយតែដឹងគឺបង្ក្រាប។ ប៉ុន្តែមួយរយះនេះវាលំបាកត្រង់ថា កន្លែងបើកកន្ទុយលេខខ្លះ យកទីតាំងអាជ្ញាប័ណ្ណឆ្នោតខ្មែរ មកលួចបន្លំ ចំណុចនេះយើងក៏ត្រូវប្រើពេលពិនិត្យ រកអោយឃើញពីភស្តុតាងកន្ទុយលេខឆ្នោតវៀតណាមគឺបង្ក្រាប។
សង្កាត់ផ្សារដេប៉ូ៣ ក្លាយជាសំបុកទីតាំងកត់ឆ្នោតវៀតណាមពេញទំហឹងហើយ ប្រជាជនមិនត្រឹមសូមអង្វរដល់ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌ ទួលគោក ប៉ុណ្ណោះទេ គាត់ក៏សូមអោយថ្នាក់លើមើលផង ក្រែងមូលដ្ឋានទើសចិត្តទើសថ្លើមឬ ជំពាក់ចិត្តនិងមេឆ្នោតទាំងនោះបន្តក់អោយសើមមាត់…?

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print