អ៊ឹង សូឡាងនឹងជិះយន្តហោះមកតតាំងក្តីនឹងនី មុនីនាថនៅសប្តាហ៍ក្រោយ

ចែករំលែក៖

ភ្នំពេញ៖  ទីបំផុតអតីតគូដណ្តឹងនី មុនីនាថ ដែលជាអាណិកជនរស់នៅសហររដ្ឋអាមេរិកនឹងជិះយន្តហោះមកកម្ពុជានៅដើមសម្តាហ៍ក្រោយនេះ។ ដំណើរមកកាន់កម្ពុជាជាថ្មីនេះត្រូវបានគេដឹងថាដើម្បីមកឆ្លើយបំភ្លឺមុខតុលាការជុំវិញករណីលោកប្តឹងតារាសម្តែង នី មុនីនាថថាបានបោកប្រាស់ទ្រព្យលោកអស់ជាច្រើនម៉ឺនដុល្លារអាមេរិកគ្រាដែលនៅស្រលាញ់គ្នាកន្លងមក។
​លោក អ៊ឹង សូឡាង ដែលធ្លាប់អះអាងថាបានឈឺចិត្តស្អិតទ្រូងរហូតទម្លាយ និងប្តឹងតារាលំដាប់ជួរមុខនៅកម្ពុជាគឺកញ្ញា នី មុនីនាថ ព្រោះតែចាញ់បោកបង់ប្រាក់អស់ជាច្រើនម៉ឺនដុល្លារអាមេរិកនោះ នឹងជិះយន្តហោះមកដល់កម្ពុជានៅថ្ងៃទី២២ខែមករានេះ ក្រោយពាក្យផ្តឹងរបស់លោកបានធ្លាក់ដល់ដៃតុលាការដំបូងរាជធានីភ្នំពេញអស់រយៈពេលជាង៣ខែមកហើយនោះ។ អតីតគូស្នេហ៍នី មុនីនាថរូបនេះបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការដោយទាមទារឲ្យតារាសម្តែងរូបនេះសងប្រាក់ និងទាមទារជំងឺចិត្តសរុប១២ម៉ឺនដុល្លារអាមេរិក។ ប្រភពកៀកកិតជិតលោកអ៊ឹង សូឡាងបានលើកឡើងថា ការឡើងមកលើកនេះគជាការជម្រះបញ្ជីមុខតុលាការដោយផ្ទាល់មាត់ ដែលលោកនឹងស្នាក់នៅកម្ពុជាយូរឬតិចថ្ងៃអាស្រ័យលើនីតិវិធីជម្រះក្តីបានបញ្ចប់រួចរាល់។ ប្រភពដដែលលើកឡើងថា ដើមបណ្តឹង លោក សូឡាងហាក់មានជំនឿចិត្តច្រើនថាអាចមានប្រៀបក្នុងការឈ្នះក្តីមួយនេះ ខណៈដែល នី មុនីនាថ ដែលអះអាងកន្លងមកថានាងស្អាតស្អំនោះក៏ត្រៀមមេធាវី និងការឆ្លើយផ្ទាល់មាត់តទល់ជាមួយកន្លង់ឯនាយសមុទ្ររូបនេះវិញផងដែរ។ គេនៅមិនទាន់ដឹងនៅឡើយទេថាតើដំណើររឿងនេះនឹងបញ្ចប់ដោយអ្នកណាចាញ់អ្នកណាឈ្នះនោះដែរ។
​គួរបញ្ជាក់ផងដែរថាលោក អ៊ឹង សូឡាង អតីតគូដណ្តឹងរបស់នី មុនីនាថ បាន​ប្ដឹងពីបទឆបោកដោយទាម​ទារ​សំណង​ចំនួន ១២​ម៉ឺន​ដុល្លារ​ពី​អតីត គូ​ដណ្ដឹង​រូបនេះ ។ ទឹក​ប្រាក់​ចំនួន ១២​ម៉ឺន​ដុល្លារ​ត្រូវ​លោក អ៊ឹង សូឡាង ដែល​ជា​អាណិកជន​អាមេរិក​​ ទារ​ចំនួន២​ចំណុច ​ពី​កញ្ញា នី មុន្នីនាង។ ទី១​គឺ​ឱ្យ​ចុង​ចម្លើយ​សង​ប្រាក់​ជំពាក់ ៧​ម៉ឺន​ដុល្លារ និង​ទី២ គឺ​ប្រាក់​សង​ជំងឺ​ចិត្ត​ចំនួន ៥​ម៉ឺន​ដុល្លារ ថែម​ទៀត។ដើម​បណ្ដឹង​លោក អ៊ឹង សូឡាង បាន​និយាយ​ថា​​ អតីត​គូ​ដណ្ដឹង​របស់​លោក គឺ​កញ្ញា នី មុន្នីនាថ បាន​ឆបោក និង​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត ដោយ​ព្រមព្រៀង​គ្នា​ជា​ប្ដី​ប្រពន្ធ។ ក៏ប៉ុន្តែ​តារា​សម្ដែង​រូប​នេះ​ បាន​ប្រែ​ក្រឡាស​វិញ បន្ទាប់​ពី​​ទទួល​បាន​លុយ ជា​ច្រើនម៉ឺន​ដុល្លារ​អាមេរិករួចហើយនោះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print