តុលាការ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​លោក​កឹម​ សុខា​ក្នុង​ពន្ធនាគារ​ទេ

ចែករំលែក៖

ភ្នំពេញ​៖លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​មិន​អនុញ្ញាត​ឱ្យ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​ជួប​លោក​ កឹម​ សុខា​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នោះទេ។

លោក​ គី​ ឬទ្ធី​ អះអាងថា​”ដោយសារ​សំណុំរឿង​កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​ស៊ើបសួរ​និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា​ ហេតុ​នេះ​ ការ​ចូល​ជួប​ឬ​សួរ​សុខទុក្ខ​ ឱ្យ​បាន​តែមេធាវីនិង​ក្រុម​គ្រួសារ​ជនត្រូវចោទដែល​មិន​ទាក់ទង​ក្នុង​សំណុំ​រឿង​តែ​ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ដទៃ​ផ្សេង​ទៀត​ ការ​ចូល​សួរ​សុខទុក្ខ​អាច​អនុញ្ញាត​ឱ្យ​បាន​ក្រោយ​ពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំបាច់​មួយ​ចំនួន​រួច​រាល់​សិន​”។

លិខិត​លោក​ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា រូបលោក រួមទាំង អតីត​តំណាងរាស្ត្រ​៤​រូប​ទៀត មាន​លោក​អ៊ូ ច័ន្ទ​រ័ត្ន លោក​ជាម ច​ន្នី លោក​កង គឹម​ហាក់ និង​លោកស្រី តែ ច័ន្ទ​មុនី រួមទាំង​សហការី ១០​រូប​ទៀត បាន​ស្នើសុំ​ការអនុញ្ញាត ដើម្បី​ចូលជួប​សួរ​សុខ ទុក្ខ​លោក​កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៨ ខាងមុខ​។

​ជាការ​កត់សម្គាល់ ការស្នើសុំ​ចូលជួប​សួរសុខទុក្ខ​លោក​កឹម សុខា ពេលនេះ ធ្វើឡើង​បន្ទាប់ពី មាន​តម្រុយ​ពី​ភាព​ប្រេះស្រាំ​ផ្ទៃក្នុង នៃ​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក​សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ដោយ​មិន​ឆ្លង​យោបល់​ពី​លោក កឹម សុខា​៕​ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print