ថៅកែ​ម៉ាស្សា​រកស៊ី​ផ្លូវ​ភេទ​ បានបញ្ជូន​ដល់តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ជា​ថៅកែ​ហាង​ម៉ាស្សា​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​ នៅ​ថ្ងៃទី​១៩​ ខែមករា​ ត្រូវ​បាននគរបាល ការិយាល័យ ប្រឆាំង ការ ជួញ ដូរ មនុស្ស និង ការពារ អនីតិជន នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ បច្ចុប្បន្ន​ស្ត្រី​រូប​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ គុជ​ គឹមឡុង​ ព្រះ​រាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ​ ។

ស្ត្រី​រូប​នេះឈ្មោះ ប៉ែន រ៉ានី អាយុ ៣៩ ឆ្នាំ ស្នាក់នៅផ្ទះ លេខ6F ផ្លូវលឹម ឈាងហាក់ ទី៣ ភូមិកន្ទោក ខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជននៃស្នងការ ដ្ឋាននគរបាល រាជធានី ភ្នំពេញបានចុះប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាមួយកន្លែ ងយីហោ “តំលៃ ៣ $” ដែលស្ថិតនៅផ្ទះលេខ 6F ផ្លូវ លឹម ឈាងហាក់ទី៣ ភូមិកន្ទោកខាងជើងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងឃាត់ ខ្លួនថៅកែស្រី ម្នាក់និង មនុស្សស្រី៥ នាក់ក្នុ ងនោះ ក្មេងស្រីម្នាក់ជាអនីតិជនដែលជាប់ពាក់ព័ន្ធទៅនឹង ឭករណីប្រព្រឹត្តសញ្ចារកម្ម៕

ដោយ៖ ចេស្តា

...

Sent from my iPhone

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print