ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់ទាស់ពាក្យសំដីជាមួយប្ដីរឿងយកទូស័ព្ទ ខឹងចិត្តចងកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១៩ និង ២០ នាទីយប់ នៅថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឺងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំនុចផ្ទះរបស់ឈ្មោះ ឃិន សារី ភេទប្រុស ភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាត (ចងក) ជនរងគ្រោះឈ្មោះ ជុក សុភី ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ បានធ្វើអត្កឃាតចងកសម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួន មូលហេតុ÷ មានទំនាស់ពាក្យសម្ដីជាមួយប្ដីបញ្ហាប្ដីយកទូរស័ព្ទរបស់ខ្លួនប្រើ ហើយសពមានសភាពស្រវឹងស្រាមុនពេលធ្វើអត្តឃាត ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកុសល្យវិច័យ រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី
...