ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោហ៊ុនសែន បានស្នើសិល្បការិនីកម្ពុជា ជួយលាក់កុំអោយគេដឹង ពីសាវតាអ្នកតាមស្រលាញ់ខ្លួនបើទោះបីមាននណាតាមស្រឡាញខ្លួនក៏ដោយចុះ ព្រោះវាមិនមែនមានតម្លាភាព នៅពេលនិយាយប្រាប់គេនោះទេ ពិសេសនៅតាមសារព័ត៌មាន មានដូចជាវិទ្យ ទូរទស្សន៍ ទស្សនាវដ្តី វេបសាយ ឬអនឡាញជាដើម។
ការថ្លែងបែបនេះគ្រាដែលសម្តេចតេជោ ហ៊ុនសែនបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល លើកទី២ ជាមួយនឹងអ្នកសារព័ត៌មាន អ្នកនាំពាក្យមកពីស្ថាប័ននានា ប្រមាណ៣៤០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារាត្រី ថ្ងៃអាទិត្យ ម្សិលមិញនេះ។ សម្តេច បានលើកឡើងថា ថ្ងៃនេះសម្តេចបានតាំងចិត្តត្រូវតែនិយាយ ដោយសម្តេចបានសូមយកឱកាសនេះ ផ្ញើជូនចំពោះក្មួយៗជាតារាៗពិសេសជានារី ដែលបានឡើងសំដែង នៅតាមទូរទស្សន៍ ឬការចុះផ្សាយដោយបណ្តាញសារព័ត៌មាន ហើយតែងតែប្រកាសអះអាងថា មានអ្នកធំឬឧកញ៉ា តាមស្រឡាញខ្លួនច្រើន។សម្តេចថា អ្នកធំឬឧកញ៉ា ដែលតាមស្រឡាញនោះ ជានណា មានឈ្មោះអ្វី សូមបញ្ជាក់ប្រាប់ឈ្មោះ អោយត្រង់ៗមក ព្រោះវាប៉ះពាល់អ្នកធំជាច្រើន ដែលគេមិនដឹងអី។សម្តេចបានចោទសួរថា តែការអះអាង ពីអ្នកតាមស្រឡាញ់ច្រើននោះ តើជាការពិត ឬដើម្បីល្បីឈ្មោះ?។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថាការលើកឡើងខាងលើនេះ របស់សម្តេចមិនមែនជាការជេរស្តី ឬការបង្ករជំលោះស្អប់ខ្ពើម ជាមួយតារាស្រីណាមួយនោះទេ ក៏ប៉ុន្តែគឺសម្តេចចង់អោយក្មួយៗល្អ ព្រោះ សម្តេច ដូចជាធុញទ្រាន់ និងអ្នកដែលទំយើខ្លួន ដែលតែងអួតពីអ្នកធំនេះ ឬឧកញ៉ានោះតាមស្រឡាញច្រើន។សម្តេចថា អ្នកដែលក្មួយៗតារាស្រីអួតនោះ ជាប្រភេទអ្នកធំ ឬឧកញ៉ាដាច់យ៉ៃនោះទេ យកជាគ្នា មិនបានឡើយ ហើយសង្ឈឹមថា ពីថ្ងៃនេះតទៅ ទោះអ្នកណាស្រឡាញ់ ឬមិនស្រឡាញ់ ក្មួយត្រូវតែលាក់ ហើយស្ញៀមស្អាត់ វាល្អប្រសើរជាង៕
ដោយ៖ វឌ្ឍនា