ចែករំលែក៖

ជំពាក់លុយថ្លៃស៊ីម៉ង់ដ៏ចំនួន៩១៥១ដុល្លារគេចខ្លួនមិនព្រមសងតំណាងក្រុមហ៊ុនឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវតំណាងក្រុមហ៊ុនលាយស៊ីម៉ង់ដ៏(GL)ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចករណី រំលោភលេីទំនុកចិត្ត(យកល្បាយសុីម៉ង់ដ៏មិនប្រគល់ប្រាក់ កាលពី
ថ្ងៃ អាទិត្យ ៥ កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចមុខបន្ទប់ជួលរបស់ខ្លួន ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា៖ ជនសង្ស័យឈ្មោះ ស្រេង ភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខបេ៩ ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ចំណែកជនរង ឈ្មោះ នឹង ជីង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលាយស៊ីម៉ង់ (GL) ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សម្ភារៈបាត់បង់ ៖ លុយដុល្លាចំនួន ៩១៥១ដុល្លា ។
សម្ភារៈបន្សល់ទុក ៖ ឯកសារកិច្ចសន្យាជំពាក់លុយមួយចំនួន ។

តាមការរៀបរាប់របស់សមត្ថកិច្ចបានឲដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៦ ខែ០៧ ឆ្នាំ២០១៧ វេលាម៉ោង១០ និង០០នាទី ជនសង្ស័យបានធ្វើការទំនាក់ទំនង ជាមួយជនរងគ្រោះ យកល្បាយស៊ីម៉ង់តិ៍ ទៅសាងសសង់សំណង់ ដែលជនសង្ស័យទទួលសាងសង់ ឲ្យគេហើយបានជំពាក់លុយថ្លៃស៊ីម៉ង់តិ៍ចំនួន៩១៥១ដុល្លា និងបានធ្វើកិច្ចសន្យាជាមួយជនរងគ្រោះតំណាងក្រុមហ៊ុន ដើម្បីសងប្រាក់ដែលនៅសល់ រួចជនសង្ស័យបានគេចខ្លួនបាត់មិនចូលខ្លួនមកសងប្រាក់តាមកិច្ចសន្យា ។ លុះដល់ថ្ងៃទី២១-០១-២០១៨ វេលាម៉ោង១៦ និង០០នាទី ខាងក្រុមហ៊ុនលាយបេតុង (GL) បានឃើញជនសង្ស័យ ឈរនៅមុខបន្ទប់ជួលរបស់ខ្លួន ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់ធ្វើការសាកសួរតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print