ប្រធានក្រុមតារាចំរៀនស្រីដ៏ល្បីនៅកូរ៉េខាងជើង បានទៅដល់កូរ៉េខាងត្បូង

ចែករំលែក៖

សារព័ត៌មាន AP ​បានផ្សាយថា៖ ​នៅថ្ងៃទី​២១ខែមករា​ប្រធាន ក្រុមតារាចំរៀងដ៏ល្បី​ល្បាញ​នៅកូរ៉េខាងជើង Moranbong ​នាង​ Hyon Song Wol ​បានទៅដល់កូរ៉េខាងត្បូង ហើយ ដោយឆ្លងកាត់ព្រំដែន​ដែលមានការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ដើម្បីត្រៀមលក្ខណះ សម្តែង ដ៏កម្រ របស់ ក្រុម​ Horanbong ​ដែលនាងដឹកនាំ​ នៅក្នុងព្រឹត្តិការណ៍ប្រកួតអូឡាំពិករដូវរងា​នៅទីក្រុង​ Pyeong Chang 2018 ដែលនឹងធ្វើឡើងនៅដើមខែកុម្ភៈខាងមុខ។

នាង Hyon Song Wol ​បានបង្ហាញខ្លួននៅតាមកញ្ចក់ទូរទស្សន៍ ផ្សាយផ្ទាល់នៅ​កូរ៉េខាងត្បូង​ ដោយនាងត្រូវធ្វើដំណើរឆ្លងកាត់ ហ្វូងមនុស្សនិងអ្នក​សារព័ត៌មានជា​ច្រើនតាមសួរនាង ប៉ុន្តែនាងមិនបានឆ្លើយតប់ទៅនិងអ្នកសារព័ត៌​មាននោះឡើយ​។ ក្រុមចំរៀង ដែលនាងដឹកនាំនឹងត្រូវសម្តែងនៅទីក្រុង Pyeongchang ​ក្នុងព្រឹត្តិការណ៍អូឡាំពិក។

នាង​ Hyon Song Wol ​ជាប្រធានក្រុមតារាចំរៀងស្រីទាំងអស់របស់កូរ៉េខាងជើង ហើយតារាស្រី ទាំងអស់របស់ក្រុម​ Moranbong ​ត្រូវបានជ្រើសរើសដោយផ្ទាល់ របស់មេដឹកនាំគីមជុងអ៊ុន។ មិនតែប៉ុណ្ណោះ នាង Hyon Song Wol ​ត្រូវបានគេសង្ស័យ និងពាក្យចចាមអារាមថា នាងជាអតីតស្រីស្នេហ៍របស់មេដឹកនាំគីមជុងអ៊ុន។

កាលពីថ្ងៃទី​១៩ខែមករា​ មានព័ត៌មានផ្សាយថា ៖មេដឹកនាំគីមជុងអ៊ុន បានលុបចោលគម្រោង បញ្ចូនក្រុមចំរៀងស្រី​ Moranbong ​ទៅកាន់កូរ៉េខាងត្បូង ចូលរួមការប្រគួតកីឡាអូឡាំពិក រដូវរងានៅទីក្រុង Pyeongchang ដែលត្រូវធ្វើឡើង​នៅថ្ងៃទី៩រហូតដល់ទី​២៥ខែកុម្ភៈ៕

...


ដោយឡ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print