ឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីកាន់កាប់អាវុធប្រហា(ស្នាប់ដៃ)យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល១៩និង៤៥នាទី ត្រង់ចំណុចបុរីសំបួរមាសស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចនៃគណៈបញ្ចាការឯកភាពខណ្ឌដង្កោនិងមានកម្លាំងចម្រុះចូលរួមសហការគ្នាឃាត់ខ្លួនជនសង្ស័យពីរនាក់កាន់កាប់អាវុធប្រហាក្នុងដៃ(ស្នាប់ដៃ)យកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្ត ។

image2 (1)

ជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នាក់ ឈ្មោះ ផន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរព្រូឡាន ទីលំនៅស្នាក់នៅការាសឡាន សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ពៅ រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ព្រូឡាន ទីលំនៅ ស្នាក់នៅការាសឡាន សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក ម៉ូតូ០១គ្រឿងម៉ាកស៊ុយសាគីនិចពណ៌ក្រហម គ្មានស្លាកលេខ និងស្នាប់ដៃចំនួន០១ ។

ប្រភព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននិងមានការឃាត់ខ្លួនជនសង្ស័យ ទាំងពីរនាក់នោះគឺ សមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពខណ្ឌដង្កោនិងមានកម្លាំងចម្រុះចូលរួម បានចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ទៅលើយានជំនិះគ្រប់ប្រភេទ និងស្រាវជ្រាវរកវត្ថុតាងពាក់ព័ន្ធបទល្មើសផ្សេងៗ លុះដល់វេលាម៉ោងប្រហែល១៩ និង៤៥ ក៏មានម៉ូតូ០១គ្រឿងម៉ាកស៊ូយសាគីនិច ពណ៌ក្រហម គ្មានស្លាកលេខ ជិះឌុបគ្នាពីរនាក់ ទិសដៅពីជើងទៅត្បូងលើផ្លូវ២១៧ សមត្ថកិច្ចក៏ហៅអោយឈប់ត្រួតពិនិត្យឆែកឆេរក៏ឃើញមានស្នាប់ដៃនៅក្នុងប្រអប់ក្រោម កម៉ូតូខាងឆ្វេងហើយសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្ដងនាំរួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្ត ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

image1 (1) image3 (1)

...

ដោយ​៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print