HILUX REVO 2017បើកបុកម៉ូតូពេញទំហឹង បណ្តាលអោយយុវជនម្នាក់ស្លាប់ភ្លាមៗ ម្នាក់ទៀតរបួសធ្ងន់ តៃកុងបើកទ្វាររត់តែសមត្ថកិច្ចដេញចាប់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង២២និង២០នាទីយប់ថ្ងៃសៅរិ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃ ២៧ ខែមករា ឆ្នាំ ២០១៨ បង្កឡើងដោយរថយន្តHILUX REVO 2017បើកបុកម៉ូតូពេញទំហឹង នៅលើកំណាត់ផ្លូវលេខ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនបង្កអ្នកបើកបររថយន្ត ក្រោយកើតហេតុព្យាយាមបើកទ្វាររថយន្តរត់គេ តែសមត្ថកិច្ចដេញតាមទាន់ឃាត់ខ្លួនយកទៅធ្វើការសាកសួរតាមនីតិវិធី។ ដោយឡែករថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះសមត្ថកិច្ចបានធ្វើការវាស់វែងនៅកន្លែងកើតហេតុរួចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោយស្រាយតាមផ្លូវ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print