ភ្នំពេញ៖ យោងតាមសម្តីលោកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងមន្រ្តី CMAC បានប្រាប់ឲ្យដឹងថា មុននេះមានករណីប្រជាពលរដ្ឋប្រទះឃើញមានគ្រាប់បែក នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងបង្កការភ្ញាក់ទាំងយប់នោះ តាមពិតមិនមែនជាគ្រាប់បែកនោះទេ គ្រាន់តែជាដែកកេះដែលមានរូបរាងដូចគ្រាប់បែកតែប៉ុណ្ណោះ ហើយលោកសូមអំពាវនាវដល់ប្រជាបលរដ្ឋ នៅមូលដ្ឋាន ជាពិសេសនៅកន្លែងកើតហេតុ កុំឲ្យមានការភ្ញាក់ផ្អើល និងយល់ច្រឡំអី ។
លោកអធិការខណ្ឌសែនសុខ បានបន្តទៀតថា ក្រោយពីការចុះត្រួតពិនិត្យ និងសួរនាំភ្លាមៗ គឺតាមពិតទៅមានបុរសសន្តិសុខម្នាក់ ដែលយាមនៅក្បែរនោះ បានឃើញវត្ថុមួយនេះ មួយអាទិត្យមកហើយ និងបានរើសយកមកលែងផងដែរ ហើយសង្ស័យថា ជាគ្រាប់បែកក៏យកទៅដាក់នៅកន្លែងដើម ហើយនៅពេលដែលសមត្ថកិច្ចធ្វើការត្រួតពិនិត្យ រួចទើបដឹងថាជាដែកកេះ គ្រាន់តែម៉ូតគ្រាប់បែកនោះទេ ៕
...