ភ្នំពេញ​ក្រោ​ន​ឈរ​ចាំ​នៅ​វគ្គ​ផ្ដាច់​ ព្រ័ត្រ​ក្រោយ​ឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ ថា​យ​ហ្គឺ​រ​ ២-១

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រុម​ភ្នំពេញ​ ក្រោ​ន​ បាន​ឈរ​ចាំ​ជា​ស្រេច​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​បាល់ទាត់​ ជើងឯក​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៥​ ក្រោយ​យកឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ក្នុង​ជំនួប​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ​ក្នុង​លទ្ធផល​ ២-១​ លើ​ ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន​កាលពី​រសៀល​ ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​

Phom penh vs Tiger

​ចំពោះ​សកម្មភាព​ប្រកួត​រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន​នឹង​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ត្រូវ​ទស្សនិកជន​មើលឃើញ​ថា​ ភ្នំពេញ​ក្រោ​ន​បាន​វាយ​សម្រុក​ចាប់តាំងពី​វិនាទី​ដំបូង​ដើម​តង់​ទី​១​រហូត​ធ្វើ​បាន​ សម្រេច​លើ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ នៅ​នាទី​ទី​១៣​ ដោយ​ខ្សែការពារ​ឈ្មោះ​ Odion​ Anthony​ Obadin​ ។​

​ក្រុម​ការពារ​តំណែង​ជើងឯក​ឆ្នាំ​ចាស់​មួយ​នេះ​នៅ​តែ​បន្ដ​ដាក់​សម្ពាធ​លើ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​រហូត​រកបាន​មួយ​ គ្រាប់​បន្ថែម​ទៀត​នៅ​នាទី​ទី​២៣​ដោយ​ កីឡាករ​ឈ្មោះ​ Booysen​ Shane​ ។​ ចប់​ តង់​ទី​១​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​នាំមុខ​ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ ២-០​ ។​

​សម្រាប់​ការ​ប្រកួត​តង់​ទី​២​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​របា​ន​ព្យាយាម​វាយបក​ ទៅ​លើ​ក្រុម​នេះ​ភ្នំពេញ​ក្រោ​ន​វិញ​ហើយ​ក៏​មានឱកាស​បណ្ដើរ​បាល់​ចូល​តំបន់​ គ្រោះថ្នាក់​របស់​ភ្នំពេញ​ក្រោ​ន​២​ទៅ​៣​ លើក​ដែរ​ទី​បញ្ចប់​ក្រុម​ធ្វើ​បាន​សម្រេច​ ទៅ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន​វិញ​នៅ​នាទី​ទី​៨៧​ដោយ​កីឡាករ​ពាក់អាវ​លេខ​៩​ Privat​ ។​ ចំណែក​ភ្នំពេញ​ក្រោ​ន​បាន​ព្យា​ យាម​ទប់​ការពារ​និង​វាយបក​ ប៉ុន្ដែ​នៅ​ តែ​មិន​អាច​ស្វែងរក​គ្រាប់​បាល់​បន្ថែម​ បាន​ចប់​ការ​ប្រកួត​ភ្នំពេញ​ក្រោ​ន​ឈ្នះ​ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ជើង​ទី​២​ដោយ​លទ្ធ​ ផល​ ២-១​ ។​

​គួរ​រំលឹក​ថា​ ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​ ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​ ពានរង្វាន់​លី​ក​បាល់ទាត់​កំពូល​កម្ពុជា​ រដូវ​កាល​២០១៥​ បន្ទាប់​ពី​យកឈ្នះ​ខេ​ម​ បូ​ឌា​ន​ថា​យ​ហ្គឺ​រទាំង​ជើង​ទី​១​និង​ជើង​ទី​២​ សរុប​លទ្ធផល​ ៦-២​។​ ដូច្នេះ​ភ្នំពេញ​ ក្រោ​ន​រង់ចាំ​ក្រុម​ណា​ហ្គា​វើ​ល​ប៉ះ​គ្នា​ជា​ មួយ​ក្រុម​បឹង​កេ​ត​អង្គរ​នា​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​៕​

Phom penh vs Tiger 1

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print