អាមេរិកអាចនឹងលុបចោលច្បាប់ហាមជនអន្តោប្រវេសន៍មកពី​១១ប្រទេស

ចែករំលែក៖

កាលពីថ្ងៃទី​២៩ខែមករា​ អាមេរិកបានប្រកាសថា និងលុបចោលច្បាប់ ហាមជនអន្តោប្រវេសន៍មកពី​១១ប្រទេសចូលទឹកដីអាមេរិក ប៉ុន្តែអ្នកដែលសុំច្បាប់ចូលអាមេរិកចាំបាច់ត្រូវតែ​ឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ពីប្រវត្តិរូប។
រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិក​លោក​ Kirstjen Nielsen ​បញ្ជាក់ថា៖​ ចំណុចសំខាន់បំផុត គឺត្រូវតែត្រួតពិនិត្យសន្តិសុខ ដល់អ្នកដែលចង់ចូលទឹកដីអាមេរិក​។ ច្បាប់សន្តិសុខ សម្រាប់ជនអន្តោប្រវេសន៍ខាងលើ គឺដើម្បីរារាំង ជនទុច្ចរិត​ចូលក្នុងទឹកដីអាមេរិក តាមរយៈជនភៀសខ្លួនដើម្បីបំផ្លាញសន្តិសុខជាតិ ។ ការត្រួតពិនិត្យទៅលើ ពលរដ្ឋមកពី​១១ប្រទេស គឺមិនសម្តៅទៅលើក្រុមជនជាតិអិស្លាមនោះឡើយ។
ចាប់តាំងពី​ប្រធានាធិបតីដូណាលត្រាំឡើងកាន់តំណែង​​លោកបានអនុវត្តច្បាប់តឹងតែងបំផុត​សម្រាប់ជនអន្តោប្រវេសន៍​មកពីបណ្តាប្រទេសជុំវិញពិភពលោក។ កាលពីខែតុលាឆ្នាំ​២០១៧ ប្រធានាធិបតីត្រាំបានចុះហត្ថលេខា អនុញ្ញាត្តិឲ្យទទួលជនភៀសខ្លួនមកពី១១ប្រទេស ដោយធ្វើការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត​។
មន្ត្រីអាមេរិកបានបដិសេធ ប្រាប់ ពីប្រទេសស្ថិតនៅក្នុងបញ្ជីទាំង​១១ ប៉ុន្តែ តាមបញ្ជីចាស់ ក្នុងនោះ​មាន​ប្រទេស​ អេហ្ស៊ីប អីរ៉ង់ អីរ៉ាក់ លីបី ម៉ាលី​ កូរ៉េខាងជើង ស៊ូម៉ាលី ស៊ូដង់ខាងត្បូង ស៊ីរី​និងយ៉េម៉ែន។ បណ្តាប្រទេសទាំងនោះលើកលែងតែកូរ៉េខាងជើង គឺមានជនជាតិអិស្លាមរស់នៅច្រើន ជាង​៥០ភាគរយ៕


ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print