កាលពីថ្ងៃទី២៩ខែមករា អាមេរិកបានប្រកាសថា និងលុបចោលច្បាប់ ហាមជនអន្តោប្រវេសន៍មកពី១១ប្រទេសចូលទឹកដីអាមេរិក ប៉ុន្តែអ្នកដែលសុំច្បាប់ចូលអាមេរិកចាំបាច់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ពីប្រវត្តិរូប។
រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិកលោក Kirstjen Nielsen បញ្ជាក់ថា៖ ចំណុចសំខាន់បំផុត គឺត្រូវតែត្រួតពិនិត្យសន្តិសុខ ដល់អ្នកដែលចង់ចូលទឹកដីអាមេរិក។ ច្បាប់សន្តិសុខ សម្រាប់ជនអន្តោប្រវេសន៍ខាងលើ គឺដើម្បីរារាំង ជនទុច្ចរិតចូលក្នុងទឹកដីអាមេរិក តាមរយៈជនភៀសខ្លួនដើម្បីបំផ្លាញសន្តិសុខជាតិ ។ ការត្រួតពិនិត្យទៅលើ ពលរដ្ឋមកពី១១ប្រទេស គឺមិនសម្តៅទៅលើក្រុមជនជាតិអិស្លាមនោះឡើយ។
ចាប់តាំងពីប្រធានាធិបតីដូណាលត្រាំឡើងកាន់តំណែងលោកបានអនុវត្តច្បាប់តឹងតែងបំផុតសម្រាប់ជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសជុំវិញពិភពលោក។ កាលពីខែតុលាឆ្នាំ២០១៧ ប្រធានាធិបតីត្រាំបានចុះហត្ថលេខា អនុញ្ញាត្តិឲ្យទទួលជនភៀសខ្លួនមកពី១១ប្រទេស ដោយធ្វើការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត។
មន្ត្រីអាមេរិកបានបដិសេធ ប្រាប់ ពីប្រទេសស្ថិតនៅក្នុងបញ្ជីទាំង១១ ប៉ុន្តែ តាមបញ្ជីចាស់ ក្នុងនោះមានប្រទេស អេហ្ស៊ីប អីរ៉ង់ អីរ៉ាក់ លីបី ម៉ាលី កូរ៉េខាងជើង ស៊ូម៉ាលី ស៊ូដង់ខាងត្បូង ស៊ីរីនិងយ៉េម៉ែន។ បណ្តាប្រទេសទាំងនោះលើកលែងតែកូរ៉េខាងជើង គឺមានជនជាតិអិស្លាមរស់នៅច្រើន ជាង៥០ភាគរយ៕