អាជ្ញាធររាជធានីដើរបកខិត្តប័ណ្ណផ្សព្វផ្សាយបិទលើបង្គោលភ្លើងតាមសួនសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីលើកស្ទួយនូវសោភ័ណភាព ក៏ដូចជាលុបបំបាត់ ការបិទផ្សាយពាណិជ្ជកម្ម (Sticker Banner) តាមរយៈខិតប័ណ្ណតូចៗ ដែលក្រុមហ៊ុនឯកជន ឬបុគ្គលឯកជនមួយចំនួន បាន​ប្រើប្រាស់ ដោយយកបង្គោលភ្លើងបំភ្លឺផ្លូវ សសរបង្គោលអគ្គិសនី របង​ឬជញ្ជាំង នៅតាមតំបន់សួនច្បារសារធារណៈ ដើម្បីបិទខិត្តប័ណ្ណ ផ្សព្វផ្សាយសេចក្តីជូនដំណឹង ឬតាម​បែបពាណិជ្ជកម្មផ្សេងៗ នោះ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ១៤ កើតខែ មាឃ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានដើរបកខិត្តប័ណ្ណផ្សព្វផ្សាយ ដែលបិទពាសវាលពាសកាលលើបង្គោលភ្លើង តាមសួនសាធារណៈជាច្រើនកន្លែងនោះចេញជាបណ្តើរៗ ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យ​ដឹងថា៖ ក្រោមការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ សហការគ្នាជាមួយអាជ្ញារធរមូលដ្ឋាន បានដើរបកចេញ​ នូវខិតប័ណ្ណទាំង​នេះដើម្បី ធ្វើយ៉ាងណារក្សាឲ្យបាននូវសោភ័ណភាព ទីធ្លាសាធារណៈ ឲ្យកាន់តែប្រសើរ និងរក្សាបាននូវសោភ័ណភាព ក្នុងការទាក់ទាញភ្ញៀវជាតិអន្តរជាតិបន្ថែមទៀត។
ដោយមើលឃើញភាពអនាធិបតេយ្យបែបនេះ លោក សាំ ពិសិដ្ឋ ក្នុងនាមរដ្ឋបាល​រាជ​ធានីភ្នំពេញ បានស្នើដល់ ក្រុមហ៊ុនឯកជន ឬបុគ្គល ដែលតែងតែប្រើប្រាស់ ខិតបណ្ណ​តូចៗទាំងអស់នោះ ទៅបិទនៅលើបង្គោលភ្លើង តាមទីកន្លែងសាធារណៈនោះ មេត្តា​បញ្ឈប់សកម្មភាពទាំងនេះភ្លាម៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print