ហ៊ិន ច័ន្ទនីរ័ត្ន ពិចារណាទទួលថតរឿងថ្មីក្រោយរឿង”ធ្មប់”ផ្ទុះការគាំទ្រខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនីស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានសាងភាពភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីនាងសម្រេចចិត្តទទួលយកការសម្តែងភាពយន្តជាថ្មីក្នុងភាពយន្តខ្នាតធំរឿង”ធ្មប់”។ ក្រោយភាពយន្តនេះកំពុងផ្ទុះចេញការគាំទ្រខ្លាំងនាងថានឹងអាចជាកម្លាំងចិត្តថ្មីសម្រាប់នាងពិចារណាថតភាពយន្តថ្មីបន្ទាប់ទៀត។
​អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល ហ៊ិន ច័ន្ទនីរ័ត្នបោះបង់ចោលការសម្តែងព្រោះតែនាងលើកហេតុផលថាមិនមានពេលគ្រប់គ្រាន់ក្នុងការចេញថត។ ប៉ុន្តែមានការខ្សិបខ្សៀវថានាងមិនថតព្រោះតែជាប់បម្រាមគូស្នេហ៍និងមិនចង់ឲ្យនាងហត់និងថតក្រោមកម្តៅថ្ងៃ ពិសេសគេចចេញពីការប៉ះពាល់សាច់។ ការលើកឡើងនេះត្រូវបាននាងច្រានចោលថាមិនមែនជាការពិត។ តារាស្រីរូបនេះលើកឡើងថា គឺនាងមានការងារជាពិធីករច្រើននៅទូរទស្សន៍បាយ័ន និងការងារជាពិធីការិនីក្នុងកម្មវិធីខាងក្រៅជាច្រើនទៀត។ការចាក់បញ្ចាំង ​ស្នាដៃ​ដំបូង ​នា​ដើម​ឆ្នាំ​​២០១៨ នេះ​គឺ​រឿង ​”ធ្មប់” ដែល​កំពុង​ល្បីល្បាញ ​ទទូល​ការ​គាំទ្រ ​ជា​ខ្លាំង​ពី​ទស្សនិកជននោះបានធ្វើឲ្យនាងពេញចិត្តជាខ្លាំង។
នាង​និយាយ​ថា​ នាង​បាន​គិត​ទុក ​តាំង​ពី​ថ្ងៃ​បើក​សម្ពោធ​ម្ល៉េះ​ថា​ ស្នាដៃ​ដែល​សម្រិតសម្រាំង​ ពី​ម្ចាស់​ផលិតកម្ម មាតុចក្រ ហ្វីលម៍ នឹង​មាន​អ្នក ​ចាប់​អារម្មណ៍​ច្រើន​ ពេល​ដាក់​បញ្ចាំង​ផ្លូវការ។ ដូច​ការ​គ្រោង​ទុក ភាពយន្ត​នេះ​ ទទួល​ប្រជ្រិយភាព ​ជា​ខ្លាំងនា​ប៉ុន្មាន​ថ្ងៃ​នេះ នៅ​តាម​រោង ភាពយន្ត​នានា។នាងបន្ត​ថា ការ​ទទួល​ជោគជ័យ ​​ពី​ស្នាដៃ​ដំបូង​​ក្នុង​​ឆ្នាំ​ថ្មី គឺ​ជា​ការ​​បើក​​ផ្លូវ​​សម្រាប់​កញ្ញា ដើម្បី​បន្ត​​សម្ដែង​ភាពយន្ត​​ថែម​ទៀត ​សម្រាប់​ឆ្នាំ​២០១៨។ ដូច​កញ្ញា​​បាន​សន្យា​ថា ​នឹង​​អាច​​ថត​​ភាពយន្ត ១​ទៅ២​រឿង​ទៀត​ ក្នុង​ឆ្នាំ​ថ្មី​នេះ ប្រសិន​បើ​រឿង​ ”ធ្មប់” ទទួល​ការ​គាំទ្រ​ ​ពី​ទស្សនិកជន។ ពេល​នេះ​ ”ធ្មប់” ពិត​ជា​មាន​ការ​គាំទ្រ​ខ្លាំង ដែល​ជា​ហេតុ​​​ធ្វើ​ឱ្យ​កញ្ញា ចាប់​ផ្ដើម​ទទួល​​ថត​ភាព​យន្ត​​បន្ត​​ទៀត ប្រសិន​បើ​​ផលិតករ ​ទាក់ទង​មក ទោះ​ជា​រវល់​ការងារ​​ ផ្សេងៗ​ទៀត​ក៏​ដោយ។
យ៉ាង​ណា​ក៏​ដោយ​​តារា​​សម្ដែង និង​ជា​ពិធី​ការិនី​​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បញ្ជាក់​ថា​ ប្រសិន​អាច​​នាង​​ចង់​សម្ដែង​​ភាពយន្ត ដែល​​សាច់​រឿង​​ប្រហាក់​​ប្រហែល​ ដូច​ររឿង ”ធ្មប់” ម្ដង​ទៀត​​ បើ​មាន​​ផលិតណា អាច​​ផលិត​​ដូច​នេះ​។ ការ​អះអាង​​ដូច្នេះ ព្រោះ​តែ​​កញ្ញា​យល់​ថា ជា​​សាច់​រឿង​​មួយ​​ថ្មី ​ប្លែក​សម្រាប់​​នាង​ ​ក្នុង​ការ​សម្ដែង​​ភាពយន្ត។តារាស្រីរូបនេះមិនបានបញ្ជាក់ពីតម្លៃខ្លួននៃការចេញថតភាពយន្តនេះទេប៉ុន្តែតាម​ការ​បង្ហើប​​ពី​ប្រភព​​នានា​កញ្ញា ទទួល​​​បាន​​ប្រាក់​កម្រៃ​​​មិន​​ក្រោម ៥​ពាន់​​ដុល្លារ​នោះ​ទេ ​ពី​ស្នា​ដៃ​ល្បីល្បាញ​​នេះ ដែល​ជា​​ហេតុ​ធ្វើ​​ឱ្យ​​កញ្ញា​ក្លាយ​​ជា​​តារា​មាន​​ទីផ្សារ​ខ្ពស់​​ម្នាក់​​ ក្នុង​ចំណោម​​​តារា​សម្ដែង​ស្រីលំដាប់ជួរមុខមួយចំនួន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print