ដឹកឈើ​តាម​គោ​យន្ត​យក​ទៅ​ធ្វើ​ផ្ទះ​ មក​ដល់​ចំណោត​ ទប់​មិន​ឈ្នះ​ជ្រុល​បុក​ផ្ទះ​ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​៖​ ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ជា​អ្នកលក់​បាយ​ដែល​នៅ​អែប​ចិញ្ចើម​ផ្លូវ​ បាន​រង​នូវ​ការ​ខូចខាត​ជា​ច្រើន​ បន្ទាប់​ពី​ត្រូវ​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ដឹក​ដែល​បើក​ចុះ​ចំណោទ​ទប់​មិន​ឈ្នះ​ជ្រុល​ទៅ​បុក​ពេញទំហឹង​ ។​

DSC00778

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​នៅ​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​នៅ​ក្នុងភូមិ​ចុង​កោះ​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បា​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ មាន​គោ​យន្ត​មួយ​គ្រឿង​ដឹកឈើ​ពេញ​មួយ​គោ​យន្ត​ បំណង​ដឹក​យក​ទៅ​កំពង់​ផែ​ការ​ណូ​ត​ដើម្បី​ដាក់​ ឈើ​តាម​កាណូត​យក​ទៅ​ធ្វើ​ផ្ទះ​នៅ​កំពង់លែង​ ។​ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ ដែល​ជា​កន្លែង​ចុះ​ចំណោទ​ ដោយសារ​តែ​ដឹកឈើ​ធ្ងន់​ផង​ គោ​យន្ត​បាន​បោះពួយ​យ៉ាង​លឿន​ទប់​អត់​ឈ្នះ​ក៍​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជា​ផ្ទះ​លក់​បាយ​ បណ្តាល​អោយ​ខូចខាត​ផ្ទះ​ ចានឆ្នាំង​កែវ​ស្ទើរ​ទាំងអស់​ និង​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ​ ។​សំណាងល្អ​ដែល​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ នៅ​ទីនោះ​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ម្ចាស់​គោ​យន្ត​នេះ​មានឈ្មោះ​ ប្រាក់​ ច​ន្ធី​ ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​ រស់នៅ​ឃុំ​ត្រងិល​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ ។​ ក្រោយ​ពេល​កើតហេតុ​ម្ចាស់​គោ​យន្ត​បាន​ចេញថ្លៃ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​លក់​បាយ​ចំនួន​៨០​ម៉ឺន​រៀល​ និង​ ថ្លៃ​ខូច​ម៉ូតូ​ចំនួន​១០​ម៉ឺន​រៀល​ដើម្បី​បញ្ចប់រឿង​ផង​ដែរ​ ៕​

DSC00774DSC00763

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print