ជនបរទេស​ម្នាក់​ និង​ស្ត្រីជន​ជាតិខ្មែរ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​បង្ក្រាប​ និង​រឹបអូស​បាន​គ្រឿងញៀន​ និង​ដើម​កញ្ឆា​

ចែករំលែក៖

​ខេត្តមណ្ឌលគិរី​៖​ ជនជាតិ​បរទេស​ម្នាក់​ រួម​និង​ស្ត្រីជន​ជាតិខ្មែរ​៣​នាក់​ ជាមួយ​ និង​គ្រឿង​ញឿ​ន​មួយ​ចំនួន​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ និង​ចាប់ខ្លួន​ជា​បន្ត​បន្តា​ប់​ ក្នុង​ប្រតិបត្តិការ​រយៈពេល​២​ថ្ងៃ​ ដែល​ធ្វើ​ឡើង​ ដោយ​ការិយាល័យ​ប្រឆាំង​ បទល្មើស​ គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។​ ក្នុង​នោះ​ជនបរទេស​ពាក់ព័ន្ធ​ករណី​លួច​ដាំ​ដើម​កញ្ឆា​ ឯ​ស្ត្រីជន​ជាតិខ្មែរ​៣​នាក់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

2index

​នាយ​រង​ការិយាល័យ​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​ លោក​ ឡេវ​ ប៉ុន​ បានអោយ​ដឹង​ថា​ នគរបាល​ប្រឆាំង​ គ្រឿងញៀន​ បាន​ធ្វើ​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ៤​នាក់​ជា​បន្ត​បន្តា​ប់​ ក្រោយ​មាន​ សេចក្តី​ រាយការណ៍​ពី​កម្លាំង​ឃ្លាំមើល​ ហើយ​សមត្ថកិច្ច​បាន​បំពេញភារកិច្ច​នេះ​ ប្រកបដោយ​ភាព​ ជោគជ័យ​ ដោយ​ក្នុង​នោះ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ខាងក្រោម​

​នៅ​ថ្ងៃ​ទី​២៨​តុលា​ វេលា​ម៉ោង​១៩​និង​៤៥​នាទី​កម្លាំង​ការិយាល័យ​ សហការ​ជាមួយ​កម្លាំង​ សន្តិសុខ​ផ្ទៃក្នុង​ បាន​ធ្វើការ​បង្ក្រាប​ករណី​ ជួញដូរ​គ្រឿងញៀន​នៅផ្ទះ​ សំណាក់​ភ្នំ​មាស​ (​បន្ទប់​លេខ​០៨)​ ស្ថិត​នៅ​ចំនុច​ភូមិ​ចម្ការ​តែ​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​និង​វត្ថុ​តាង​ ក្នុង​នោះ​ទី​០១​ឈ្មោះ​ជុំ​ កុ​ម្ភះ​ ហៅ​ឡែ​ន​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ ក្រុងភ្នំពេញ​។​ និង​ទី​២​ឈ្មោះ​ ថា​ច​ ស្រី​ម៉ៅ​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ជា​បុគ្គលិក​ផ្ទះសំណាក់​ផ្ទាល់​ មាន​ទីលំនៅ​ខេត្តកណ្តាល​។​ វត្ថុ​តាង​ រួម​មាន​ សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE)១៣​កញ្ចប់​ ទម្ងន់​៨.០៥​ក្រាម​ រួម​ទាំង​ទូរស័ព្ទ​ និង​ប្រាក់​មួយ​ចំនួន​។​

​នៅ​ថ្ងៃ​ទី​២៩​តុលា​ វេលា​ម៉ោង​០៩​និង​៥០​នាទី​ សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ​ផ្ទះ​ ជួល​មួយ​កន្លែង​ កម្ម​សិទ្ធ​ របស់​ឈ្មោះ​ប៉ូច​ ណា​រិ​ន​ ស្ថិត​នៅ​សង្កាត់​ស្ពាន​មាន​ជ័យ​ដដែល​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​យឹ​ម​ ស្រី​មុំ​ ភេទ​ ស្រី​អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រក​ឃើញ​គ្រឿងញៀន​(ICE)១៥​កញ្ចប់​ទម្ងន់​២.០៤​ក្រាម​។​ លោកនាយ​រង​បន្ត​ថា​ នៅ​ថ្ងៃ​ដដែល​នគរបាល​ បាន​បន្ត​ឆេ​ក​ឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​ទៀត​ ស្ថិត​នៅ​សង្កាត់​ស្ពាន​មាន​ជ័យ​ដដែល​ ក្រោម​ការ​សម្របសម្រួល​និ​តិ​វិធី​ពី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ លោក​សាន​ សុ​ភះ​ សមត្ថកិច្ច​បាន​រក​ឃើញ​ នូវ​ដើម​ ក​ញ្ជា​រ​ចំនួន​២៤​ ដើម​និង​គ្រាប់​ក​ញ្ជា​រ​ក្រៀម​ចំនួន​២០​គ្រាប់​ ដែល​ជន​ បរទេស​ឈ្មោះ​ទ្រី​ប​ ម៉ា​ឈ័​រ​រៀ​ហាត​ អាយុ​៤០​ឆ្នាំ​ ជា​ជនជាតិ​អា​ឡឺ​ម៉​ង់​ មុខរបរ​ជា​ជាង​ជួសជុល​ម៉ូតូ​ធំ​ ដាំ​ និង​លាក់​ ទុក​ គ្រាប់​ក​ញ្ជា​រ​ក្រៀម​ទាំងនោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ ដើម្បី​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ចាត់ការ​ តាម​និ​តិ​វិធី​ ៕​

201510292621257201510259221238201510292210285indexindex

...

ដោយ៖ ឦសាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print