ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ស្រវឹងទាំងព្រឹកបានបើកម៉ូតូកង់បីបានរេចង្កូតទៅបុករថយន្តមែកសឺដែស ស៊េរីទំនើបមួយគ្រឿង បណ្ដាលឲ្យបែកកញ្ជក់ក្រោយ ហើយមិនព្រមសងថ្លៃខូចខាត បែរជានិយាយកំប្លែងធ្វើឲ្យអ្នកធ្វើដំណើរដែលឃើញហេតុការណ៍នោះឈរមើល និងអស់សំណើចទៅវិញ ។
ហេតុការណ៍គ្រោះចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូកង់បី ពាក់ស្លាកលេខ ភ្នំពេញ ១P.៨០០៧ បើកបរដោយបុរសម្នាក់វ័យជាង៥០ឆ្នាំ ក្នុងសភាពស្រវឹងស្រាជោគជាំ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៧០ ក្នុងទិសដៅពីលិចទៅកើត រេពេញផ្លូវ លុះបើកមកដល់ចំណុចកើតខាងលើ ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់ ម៉ែកសឺដែស ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២H.៧៨៧៨ បើកបរដោយបុរសម្នាក់វ័យជាង៣០ឆ្នាំ ពាក់អាវឈុតខ្មៅ មិនស្គាល់ឈ្មោះ បណ្ដាលឲ្យបែកកញ្ជក់ក្រោយតែម្តង ។
បន្ទាប់មកអ្នកបើកបររថយន្ត បានឃាត់បុរសដែលបើកម៉ូតូកង់បីឲ្យសងថ្លៃខូតខាត តែបុរសរូបនោះមានសភាពស្រវឹងស្រាជោកជោំ បាននិយយកំបែ្លងទៅវិញថា បេីសិនជារថយន្តនោះដាក់ដែកខាងក្រោយគឺមិនបែកទេ តែដោយសារដាក់កញ្ជក់ទើបបែកបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋដែលឈរមេីលនៅទីនោះសំណេីរវិញ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បានវាស់វែង និងសហការជាមួយនគរបាលជំនាញ យករថយន្តរួមទាំងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ដោះស្រាយគ្នាតាមក្រោយ ៕
ដោយ៖ ស ដារ៉ា