យុវជន​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ករណី​រក្សា​ទុក​សារធាតុ​ញៀន

ចែករំលែក៖

​ភ្នំពេញ​៖​ អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ខណ្ឌមានជ័យ​ឃាត់​ ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ដំណាក់​ធំ​ ១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ក្នុង​ករណី​រក្សា​ទុក​សារធាតុ​ញៀន​ចំនួន​១៨​កញ្ចប់​តូច​ ។​

IMG-20151030-WA0038

​កម្លាំង​ល្បាត​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ប្រាប់​ថា​ ជនសង្ស័យ​មានឈ្មោះ​ យ៉ាង​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣​ ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​១​ សង្កាត់​ស្ទឹង​មាន​ ជ័យ​ ខណ្ឌមានជ័យ​។​ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដកហូត​វត្ថុ​តាង​មាន​៖​ ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា​ចំនួន​១៨​កញ្ចប់​តូច​ ដប់​សំរាប់​ជក់​ថ្នាំ​មួយ​ ដែកកេះ​៥​ ម៉ូតូ​២​គ្រឿង​ម៉ាក​ណៃ​ហត​ ពាក់​ ស្លាក​លេខ​ ភ្នំពេញ ​1B-2878​ និង​១​គ្រឿង​ទៀត ​ម៉ាក ​TODAY​ ពាក់​ស្លាក​លេខ​កណ្តាល​1P-8788​ និង​ថង់​សម្រាប់​ច្រកថ្នាំ​មួយ​ចំនួន​ធំ​ផង​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថិ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជ​ ធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​៕​

IMG-20151030-WA0039

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print