ក្រុមប្រឹក្សាខណ្ឌស្នើអោយចៅសង្កាត់ជុំរុញការចុះធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅមានការយឺតយ៉ាវក្នុងការចុះធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរួចមក នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌបានស្នើអោយ លោក-លោកស្រី ជាចៅសង្កាត់ចុះធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋអោយបានចប់សព្វគ្រប់ទៅផែនការសកម្មភាពដែលបានដាក់ចេញអោយអនុវត្តដើម្បីគ្រប់គ្រងនិងកំនត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រអោយបានច្បាស់លាស់ ។

20151030_085152

ការស្នើអោយគណៈអភិបាលជុំរុញការងារចុះធ្វើ អត្តសញ្ញាណកម្មនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោក ណុប ផា អភិបាលរងតំណាងលោកអភិបាលខណ្ឌ , លោក-លោកស្រី ជាចៅសង្កាត់ , មន្ត្រីជំនាញ ទទួលបន្ទុកអនុវត្តផែនការសកម្មភាពការងារ និងសមាជិក ក្រុមប្រឹក្សាខណ្ឌជាច្រើនរូបទៀត ។

ឆ្លើយតបទៅនិងការស្នើឡើងរបស់ក្រុមប្រឹក្សាខណ្ឌលោក ណុប ផា អភិបាលរង តំណាងលោកអភិបាលខណ្ឌបញ្ជាក់ដូច្នេះថា គណៈអភិបាលនិងខិតខំជុំរុញកិច្ចការចុះធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋអោយបានចប់សព្វគ្រប់ទៅតាមផែនការដែលបានកំណត់ ជាពិសេសនៅក្នុងសង្កាត់ចំនួន៤ ដែលកាត់ចេញពីខេត្តកណ្តាលអោយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ រួមមានសង្កាត់ក្បាលកោះ សង្កាត់ព្រែកឯង សង្កាត់ វាលស្បូវ និងសង្កាត់ព្រែកថ្មី ។ ការចុះធ្វើអត្តសញ្ញាណកម្មនេះគឺមានសារៈសំខាន់ដើម្បីគ្រប់គ្រងនិងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋទៅតាមប្រភេទជីវភាពរស់នៅ ។

ក្នុងកិច្ចប្រជុំនេះដែរក្រុម ប្រឹក្សាបានអនុម័តសេចក្តីព្រាងរបៀប ចំនួន៥ ចំណុច រួមមាន ១-ពិនិត្យនិងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ , ២-ពិនិត្យនិងអនុម័ត លើសេក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ,៣-ពិនិត្យនិងអនុម័តលើ សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ដច្បារអំពៅ ប្រចាំខែតុលា ឆ្នាំ២០១៥ ,៤-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងដីការស្តីពីការកំណត់តម្លៃសេវារដ្ឋបាលខណ្ឌច្បារអំពៅ និងទី៥-ពិនិត្យនិងអនុម័ត លើសេចក្តីព្រាងតារាងបែងចែក ប្រាក់ រង្វាន់លើកទឹកចិត្ត ដែលបាន មកពីការផ្តល់សេវា រដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រិ បុគ្គលិក នៃរដ្ឋបាលខណ្ឌ ច្បារ អំពៅប្រចាំខែតុលាឆ្នាំ ២០១៥ ៕

20151030_085133 20151030_085120 20151030_090433 20151030_090420

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print