លោករដ្ឋមន្ត្រី ស៊ុយ សែម ប្តឹងដង្ខៅរណ្តៅដីបាញ់បោះជិត២០គ្រាប់នៅស្វាយរលំទៅព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ ពាក់ព័ន្ធទៅនឹងការបាញ់ជាច្រើនគ្រាប់បង្កឡើងដោយជនប្រដាប់អាវុធ ឈ្មោះរឿង សំអាន ហៅពៅ រារាំងមន្ត្រីរាជការសាធារណៈ ក៏ដូចជេរប្រមាថនោះ នៅថ្ងៃ ព្រសហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.១៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានដាក់ពាក្យបណ្តឹងឈ្មោះ រឿង សំអាន ហៅ ពៅ ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ បូរីគ្រឹស្តាល់ ភូមិ ព្រែកសំរោង៣ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កណ្តាល ពីបទធ្វើប្រតិបត្តិការជីកយករ៉ែ ដោយគ្មានអាជ្ញាបណ្ណ ជេរប្រមាថ និងបរិហារ កេរ្តិ៍ជាសាធារណៈ ។

នៅក្នុងពាក្យបណ្តឹងរបស់លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រុមអធិការកិច្ចរបស់ក្រសួងរ៉ែ និងថាមពលបានចុះ ទៅពិនិត្យការដ្ឋានជីកយកអាចម៍ដីរបស់ឈ្មោះ ចាន់ មុនី្ន ដែលឋិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មានអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ លេខ០២៦ ចុះ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧​ ចេញដោយមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ។

ក្រោយពី ចុះទៅត្រួតពិនិត្យក្រុមការងារបានជួបជាមួយនឹងឈ្មោះ លី ច័ន្ទសុខុម អះអាងថា​ជាអ្នក ទទួលខុសត្រូវក្នុងការដ្ឋាន និងបានរកឃើញថា ការជីកយកអាចម៍ដីក្នុងការដ្ឋានមាន លក្ខណៈខុសបច្ចេកទេស និងធ្វើការដឹកជញ្ជូនអាចម៍ដីពុំបានត្រឹមត្រូវ ស្របតាមសារាចរ លេខ០៣១០ រ.ថ.អធរ.សរច ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ស្តីពីវិធានការដឹកជញ្ជូនរ៉ែ សំណង់គ្រប់ប្រភេទដោយពុំបានស្រោចទឹក គ្រប និងផ្ទុកឲ្យបានត្រឹមត្រូវ ដែលធ្វើឲ្យរំខាន ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជុំវិញការដ្ឋាន ។

លោករដ្ឋមន្ត្រីបន្ត ថាបន្ទាប់ពីចូលដល់ការដ្ឋាន ក្រុមអធិការកិច្ចរបស់ក្រសួងបានពិនិត្យឃើញថា នៅក្នុងដី កម្មសិទ្ធរបស់ឈ្មោះរឿង សំអាន ហៅពៅ ទំហំ១៧៩២៦ម៉ែត្រការ៉េ និងដីផ្សេងទៀតដែល មានទំហំ៤២០៧២,៧៥ម៉ែត្រការ៉េ កំពុងធ្វើប្រតិបត្តិការជីកយកអាចម៍ដី ឋិតក្រោមអាជ្ញា បណ្ណឈ្មោះ ចាន់ មុន្នី មានចំនួន៥រណ្តៅដី ដែល២រណ្តៅបានធ្វើលើសពីដែនអាជ្ញាបណ្ណ និង៣រណ្តៅទៀត ធ្វើប្រតិបត្តិការជីកយកអាចម៍ដីដោយគ្មានអាជ្ញាបណ្ណឋិតក្នុងដីដែលជា  កម្មសិទ្ធិរបស់ឈ្មោះ រឿង សំអានដូចខាងក្រោម ៖

១-មានជម្រៅ៣,៥ម៉ែត្រ និងទំហំ៨១,៥ម៉ែត្រ គុណ២៦៥,៥ម៉ែត្រ ស្មើនិង២១៦៣៨,២៥ម៉ែត្រការ៉េ ,ទី២-មានជម្រៅ៣ម៉ែត្រ និងទំហំ៨៥,៥ម៉ែត្រ គុណ១៥៧ ម៉ែត្រ ស្មើ១៣៤២៣,៥ម៉ែត្រ ,៣-មានជម្រៅ៥ម៉ែត្រ ទំហំ៨៥,៥ម៉ែត្រំ គុណ៨២ម៉ែត្រ ស្មើ ៧០១១ម៉ែត្រការ៉េ ។

ក្រោយពិនិត្យឃើញសកម្មភាពប្រតិបត្តិការជីកយកអាចម៍ដីដោយគ្មានអាជ្ញាបណ្ណនេះ ក្រុម  អធិការកិច្ចរបស់ក្រសួងបានធ្វើកំណត់ហេតុផ្អាកការដ្ឋានរណ្តៅដីនេះ ជាបណ្តោះអាសន្ន ប៉ុន្តែឈ្មោះ លី ច័ន្ទសុខុម មិនព្រមផ្តល់ស្នាមមេដៃលើកំណត់ហេតុផ្អាក់សកម្មភាពការដ្ឋាន រណ្តៅដីនេះជាបណ្តោះអាសន្ន ដែលក្រុមអធិការកិច្ចបានរៀបចំនោះឡើយ ហើយបានធ្វើ  ការទំនាក់ទំនងតាមទូរស័ព្ទទៅឈ្មោះ  រឿង សំអាន ហៅពៅ ជាសហព័ន្ធនឹងឈ្មោះ ចាន់ មុន្នី ដើម្បីរាយការណ៍ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ទង្វើនេះសបញ្ជាក់ឲ្យឃើញថា ឈ្មោះរឿង សំអាន គឺជាអ្នកចាត់ ចែង និងគ្រប់គ្រងដោយផ្ទាល់លើការដ្ឋានជីករណ្តៅដី និងដោយនៅមានកំហឹងជាមួយ ក្រុមអធិការកិច្ច តាមរយៈការជូនដំណឹងពីបុគ្គលិករបស់ខ្លួន ស្រាប់តែឈ្មោះរឿង សំអាន  បានជេរប្រមាថ និងបរិហារកេរ្តិ៍ជាសាធារណៈទៅលើមន្ត្រីអធិការកិច្ចដែលចុះត្រួតពិនិត្យ ការដ្ឋានជីកយកអាចម៍របស់ឈ្មោះ ចាន់ មុន្នី តាមរយៈសារព័ត៌មានក្នុងស្រុកចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ និងខ្សែអាត់សំឡេងរបស់ រឿង សំអានផ្ទាល់ ។

បញ្ហានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីអង្គហេតុយ៉ាងតិចចំនួន៥ដាក់ជូនព្រះរាជ   អាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងបញ្ជាក់ថា អំពើល្មើសច្បាប់របស់ឈ្មោះរឿង សំអាន ត្រូវបានច្បាប់កំណត់ជាបទធ្វើប្រតិបត្តិការជីកយក​រ៉ែដោយគ្មានអាជ្ញាបណ្ណ បទ ជេរ ប្រមាថ និងបរិហារកេរ្តិ៍ជាសាធារណៈ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៥នៃ ច្បាប់ស្តីពីការគ្រប់គ្រង និងធ្វើអាជីវកម្មធនធានរ៉ែ និងមាត្រា៣០៥ មាត្រា៣០៧នៃក្រម  ព្រហ្មទណ្ឌផងដែរ ។ ក្នុងនោះលោករដ្ឋមន្ត្រីក៏បានប្តឹងឈ្មោះចាន់ មុន្នី ជាមួយនិងរឿង សំអានទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។ ដូច្នេះជនដ៏កំណាចរឿងសំអាន ហៅពៅដែលបានប្រើអំពើយង់ឃ្នងបាញ់ជិត២០គ្រាប់កន្លែងរណ្តៅដីនោះ អាចៀសផុតពី ការនាំខ្លួនយកមកផ្តន្ទាទោសដែរឬទេ? សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print