លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រី ពាក់ព័ន្ធ ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅបូរីសន្តិភាព៣ សង្កាត់ចោមចៅទី២ ដើម្បីឆ្លើយតបតាមសំណូមពរពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង រួមដំណើរដោយអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធនៅរសៀលថ្ងៃ សៅរ៏ ៣រោច ខែមាឃ ឆ្នាំរកានព្វស័កព.ស ២៥៦១ ត្រូវនិងថ្ងៃទី៣កុម្ភះ ឆ្នាំ២០១៨ បានអញ្ជើញ ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅបូរីសន្តិភាព៣ សង្កាត់ចោមចៅទី២ ក្នុងខណ្ឌពោធិសែនជ័យ ។ ក្នុងបំណងចង់ដឹង ពីកង្វល់ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនេះ ។ ដើម្បីបំពេញទៅតាមការចង់បានរបស់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើខ្នងប្រឡាយក្នុងខណ្ឌចំការមនកន្លងមក ដោយបានស្ម័គ្រចិត្ដ ចាប់ឆ្នោតយក ផ្ទះល្វែង៧ល្វែង មករស់នៅសហគមន៏នេះ ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានសម្រេចអោយបើកជាមណ្ឌលសុខភាពមួយកន្លែង ដែលមានផ្ទះមួយល្វែងរួមនឹងការផ្តល់ជារថយន្តសង្គ្រោះបន្ទាន់១គ្រឿង និងមត្តេយ្យសាលា២ផ្ទះ ស្នាក់ការភូមិ១ល្វែង ហើយកក្រៅពីនេះសហគមន៍ក៏អាចមកទទួលសេវា នៅនេះផងដែរ ។ ជាមួយគ្នានេះដែរ អាជ្ញាធររាជធានីភ្នំពេញ ក៏មានគម្រោងឲ្យ សហគមន៏នៅទីនេះ ចូលរួមដាំដើមឈើ ដើម្បីលើកម្ពស់សោភ័ណភាពទីក្រុង រួមចំណែកកាត់បន្ថយការបំពុល បរិស្ថានដែលកើតចេញពីយានជំនិះប្រចាំថ្ងៃផង ដូច្នេះទាំងការងារបច្ចេកទេស និងការដាំដើមឈើ ត្រូវដាំនៅតាម មុខផ្ទះ របស់បងប្អូននីមួយៗ ឲ្យបានគ្រប់ៗគ្នា ។
សូមបញ្ជាក់ថា៖ បូរីសន្តិភាព៣នេះកាលពីមុនស្ថិតក្នុងសង្កាត់ ពងទឹក ខណ្ឌដង្កោ ក្រោយមក អាជ្ញាធររាជធានីភ្នំ ពេញ សម្រេចកាត់ចូលមក សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រយៈពេល២ខែមកនេះ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print