ភ្នំពេញ៖ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ សមត្ថកិច្ចកំពុងអន្តរាគមន៍ប្រើឡានទឹកបាញ់ពន្លត់ ។
ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅ តាមបណ្ដោយផ្លូ២៦៧Eo សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីអគ្គីភ័យខាងលើនេះគឺបណ្តាលមកពីផ្ទះខាងលើគឺកំពុងតែជួសជុលហើយជាងផ្សាដែលកធ្លាក់កំទិចភ្លើងដែកពីខាងក្រោមបង្កជាអណ្តាតភ្លើងឆេះបែបនេះតែម្តង ។
ក្នុងការជួយអន្តរាគមន៏សង្គ្រោះអគ្គីភ័យខាងលើនេះរថយន្តពន្លត់អគ្គីភ័យក៏បានមកដល់ហើយក៏បានបាញ់អស់តែមួយគ្រឿងទើបរលត់ទាំងស្រុង។
ប្រភពបានឲ្យដឹងទៀតថា រហូតមកដល់ម៉ោង២ថ្ងៃដដែលទើបបាញ់ពន្លត់ភ្លើងទាំងស្រុង តែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារះមួយចំនួនតូច៕
...
ដោយ៖ ស រស្មី