នារីម្នាក់ បើករថយន្តម៉ាកឡិចស៊ីសRX-330រេចង្កូតទៅបុកឡើងលើខឿនផ្លូវបុកមនុស្សប្រុសស្រី៦នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ: មនុស្សប្រុសស្រី៦នាក់បានរងរបួសធ្ងន់ស្រាលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯគ្លីនិក ខណៈនារីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX-330 បុករ៉ឺម៉កកង់បីហើយក៏រេចង្កូតទៅបុកឡើងលើខឿនផ្លូវ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃសៅ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX-330 ពណ៌ស ពាក់ស្លាកលេខ កណ្តាល2A-4870 ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុករ៉ុមម៉ូតូកង់បីហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុកឡើងលើខឿនផ្លូវ ហើយបានទៅបុកអ្នកដែរអង្គុយលេងនៅលើសួនមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានវាស់វែងយករថយន្តបង្កនឹងរ៉ឺម៉កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយទៅតាមក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print