ប្រទេសជាច្រើននៅជុំវិញពិភពលោកបានឆ្លងកាត់ដំណាក់កាលធ្វើបដិវត្តន៍ គ្រប់រូបភាព ក្នុងនោះមានបដិវត្តន៍ដោយយោធាដែលជាបដិវត្តន៍ មិនសូវត្រូវបាន អនុវត្តនៅក្នុងសម័យកាលទំនើបនោះឡើយ ដោយសារតែបដិវត្តន៍នោះ បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសច្រើន។
បច្ចុប្បន្ន ប្រទេសជាច្រើនបានធ្វើបដិ វត្តន៍តាមបែបអិង្សា ដូចជាបដិវត្តន៍ផ្កាម្លិះ ដែលបានកើតឡើងនៅក្នុងប្រទេសតំបន់អារ៉ាប់នាពេលកន្លងមក និងបដិវត្តន៍ពណ៌ដែលបានកើតឡើងជាច្រើននៅជុំវិញពិភពលោក ។ ប៉ុន្តែរាល់ការធ្វើបដិវត្តន៍ ពេល ដំបូងឡើយកើតឡើងដោយអហិង្សា តែ នៅទីបញ្ចប់ដោយប្រើហិង្សា និងបន្សល់ ទុក នូវអសន្តិសុខ អស្ថិរភាពនយោបាយ បក្ខពួកនិយមកើតមាន ធ្វើឲ្យប្រទេសនោះរស់នៅមិនបានសុខសាន្តឡើយ ។ ទាំងនោះហើយបានជាប្រទេសជាច្រើនមិនចង់ឲ្យកើតមាននូវការធ្វើបដិវត្តន៍នោះឡើយ មិនថាបដិវត្តន៍ក្រោមរូបភាពណាក្តី។
នៅក្នុងសតវត្សទី២១នេះ អ្នកចូលរួម ក្នុងបដិវត្តន៍ពណ៌ភាគច្រើន ធ្វើបដិវត្តន៍ ទាមទារដោយអហិង្សា ឬហៅថា ចលនា តស៊ូស៊ីវិល។ មធ្យោបាយក្នុងការបះបោរទាំងនោះមានដូចជា ការធ្វើបាតុកម្ម កូដកម្ម និងធ្វើអន្តរាគមន៍ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលគេមើលឃើញថា បានប្រព្រឹត្តអំពើ ពុករលួយ ឬផ្តាច់ការ និងតស៊ូមតិដើម្បី លទ្ធិប្រជាធិបតេយ្យ ពេលខ្លះចលនាទាំង នេះ ក៏មានប្រើប្រាស់សម្ពាធខ្លាំងសម្រាប់ការផ្លាស់ប្តូរផងដែរ។
ដូចជានៅក្នុងប្រទេសថៃជាដើម នាយករដ្ឋមន្ត្រីជាច្រើនរូប ត្រូវបាត់បង់ តំណែងដោយការធ្វើបដិវត្តន៍ ដូចជាក្រុម បាតុករ អាវលឿង អាវក្រហម (បដិវត្តន៍ អាវលឿង អាវក្រហម ) នៅទីបញ្ចប់ នៃ ការធ្វើបដិវត្តន៍បែបនេះគឺការជាប់គាំង នយោបាយ គ្មានច្រកចេញ ហើយទីបំផុត គឺ យោធាត្រូវតែលូកដៃចូលរួមដើម្បីដោះស្រាយ គឺរដ្ឋប្រហារដោយយោធាមិនបង្ហូរឈាម។
បដិវត្តន៍គ្រប់រូបភាពដែលបានកើតឡើងនៅលើពិភពលោកនាពេលកន្លងមក៖
១-បដិវត្តន៍ផ្កាការណេហ្ស៊ិន (Carnation Revolution) កើតឡើងក្នុងប្រទេស ព័រទុយហ្គាល់ ចាប់ផ្តើមនិងបញ្ចប់នៅថ្ងៃ ទី២៥ ខែមេសា ឆ្នាំ១៩៧៤ មនុស្សចូល រួមធ្វើបដិវត្តន៍នេះ នាំគ្នាភ្ជាប់មកជាមួយនូវផ្កាការណេហ្ស៊ិននេះ។
២-បដិវត្តន៍ពណ៌លឿង (Yellow Revolution) កើតឡើងនៅក្នុងប្រទេស ហ្វុីលី ពីន ចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨៦ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៦ ជាបដិវត្តន៍ដែលគ្មានអំពើ ហិង្សា ដើម្បីប្រឆាំងលោកប្រធានាធិបតី Ferdinand Marcos។
៣-បដិវត្តន៍កំណាត់កម្ញី (Velvet Revolution) កើតឡើងក្នុងប្រទេស ឆេកូស្លូ វ៉ាគី ចាប់ផ្តើមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ១៩៨៩ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៩ ជាការផ្តួលរំលំរបបកុម្មុយនីស្តក្នុងប្រទេស ឆេកូស្លូវ៉ាគី។
៤-បដិវត្តន៍ ប៊ូលដូហ្ស៊ែរ (Bulldozer Revolution) កើតឡើងក្នុងប្រទេស យូហ្គោស្លាវី ចាប់ផ្តើម និងបញ្ចប់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០០០ ជាបដិវត្តន៍ទម្លាក់ លោក Slobodan Milošević។
៥-បដិវត្តន៍ផ្កាកុលាប (Rose Revolution) កើតឡើងក្នុងប្រទេស ហ្ស៊កហ៊្សី ចាប់ផ្តើមនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៣ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៣ បានកើតមានឡើងបន្ទាប់ពីការបោះឆ្នោត ឆ្នាំ២០០៣ ឈានដល់ការ ទម្លាក់លោក Eduard Shevardnadze។
៦-បដិវត្តន៍ពណ៌ទឹកក្រូច( Orange Revolution) កើតឡើងក្នុងប្រទេស អ៊ុយ ក្រែន ចាប់ផ្តើមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០០៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៥។ ការធ្វើបដិវត្តន៍នេះ បានកើតឡើង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ឆ្នាំ២០០៤។
៧-បដិវត្តន៍ពណ៌ស្វាយ (Purple Revolution) កើតឡើងក្នុងប្រទេស អុីរ៉ាក់ ចាប់ផ្តើម និងបញ្ចប់ទៅវិញនៅខែមករា ឆ្នាំ២០០៥។ ពណ៌នេះត្រូវបានប្រើប្រាស់ សំដៅទៅលើ ពណ៌ថ្នាំលើម្រាមដៃនៃអ្នកដែលបោះឆ្នោតរួចហើយ ។ អ្នកធ្វើបដិ វត្តន៍ចង់បានការឆ្នោតដោយគ្មានការក្លែង បន្លំ។
៨-បដិវត្តន៍ផ្កា ធូលីប (Tulip Revolution) កើតមានឡើងក្នុងប្រទេស កៀហ្ស៊ី ស្ថាន ចាប់ផ្តើមពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០០៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៥។ បដិវត្តន៍នេះ ពេលខ្លះត្រូវបានដាក់ឈ្មោះ ថា បដិវត្តន៍ពណ៌ស៊ីជម្ពូផងដែរ។ វាជា បដិវត្តន៍ដែលបង្កអំពើហិង្សា និងកើតឡើងបន្ទាប់ពីការមិនពេញចិត្តការបោះឆ្នោត សភា ឆ្នាំ២០០៥។
៩-បដិវត្តន៍ដើមស៊ីដា (Cedar Revolution) កើតឡើងក្នុងប្រទេស លីបង់ ចាប់ ផ្តើមពីថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០០៥ ដល់ថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០០៥។ វាកើតឡើង បន្ទាប់ពីការធ្វើឃាតទៅលើមេដឹកនាំបក្សប្រឆាំងលោក Rafik Hariri ក្នុងឆ្នាំ២០០៥ និងជាការទាមទារឱ្យស៊ីរី បញ្ឈប់ការឈ្លាន ពានទៅលើប្រទេស លីបង់។
១០-បដិវត្តន៍ពណ៌ខៀវ (Blue Revolution) កើតឡើងក្នុងប្រទេស គុយវែ៉ត ក្នុងខែមីនា ឆ្នាំ២០០៥។ ជាការទាមទារឱ្យស្ត្រីមានសិទ្ធិចូលរួមក្នុងការបោះឆ្នោត។
១១-បដិវត្តន៍ ខោខូវប៊យ (Jeans Revolution) កើតឡើងក្នុងប្រទេស បេឡារូស ចាប់ផ្តើមពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៦ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៦។ ក្នុង បាតុកម្មនេះ មនុស្សនាំគ្នា ស្លៀកខោខូវប៊យ ដើម្បីធ្វើបាតុកម្មប្រឆាំងប្រធានាធិបតី Alexander Lukashenko។
១២-បដិវត្តន៍រមៀត (Saffron Revolution) កើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ផ្តើមពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧។ វាត្រូវបានដាក់ឈ្មោះថា បដិវត្តន៍រមៀត ដោយសារព្រះសង្ឃចូលរួមធ្វើបាតុកម្មដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្នុងឆ្នាំ២០០៧។
១៣-បដិវត្តន៍ទំពាំងបាយជូរ (Grape Revolution) កើតឡើងក្នុងប្រទេស ម៉ុលដាវី ចាប់ផ្តើមពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០០៩ ឈ្មោះនៃបដិវត្តន៍នេះ ដោយ សារប្រទេស ម៉ុលដាវី សម្បូរចម្ការទំពាំង បាយជូរ។
១៤-បដិវត្តន៍ពណ៌បៃតង (Green Revolution) កើតឡើងក្នុងប្រទេស អុីរ៉ង់ កើតឡើងចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១។ ជាការធ្វើបដិវត្តន៍ដើម្បីប្រឆាំងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងប្រទេស អុីរ៉ង់ក្នុងឆ្នាំ២០០៩។
១៥-បដិវត្តន៍ផ្កាម្លិះ (Jasmine Revolution) កើតឡើងក្នុងប្រទេស ទុយណេស៊ី ចាប់ផ្តើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ជាការធ្វើបដិវត្តន៍ដើម្បីបណ្តេញលោក Ben Ali ចេញពីតំណែង។
១៦-បដិវត្តន៍ផ្កាឈូក (Lotus Revolution) កើតឡើងក្នុងប្រទេស អេហ្ស៊ីប កើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១១ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១។ ផ្កាឈូក ត្រូវបានគេដឹងថា ជាតំណាង ឱ្យការរស់ឡើងវិញជាជីវិត និងព្រះអាទិត្យសម្រាប់ប្រទេសអេហ្ស៊ីបបុរាណ។
១៧-បដិវត្តន៍ ផ្កាម្លិះ (Jasmine Revolution) កើតឡើងក្នុងប្រទេសចិន ចាប់ ផ្តើមពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១ ដល់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១។ ការធ្វើបដិ វត្តន៍ ផ្កាម្លិះត្រូវបានលេចឡើងជាលើកដំបូងនៅក្នុងគេហទំព័រ Boxun.com។ បាតុកម្ម នេះ កាន់តែលេចឡើងច្បាស់ បន្ទាប់ពីការបិទប្រព័ន្ធអ៊ីនធើរណេត ដែលផ្តល់ការស្រាវជ្រាវអំពីផ្កាម្លិះ។
១៨-បដិវត្តន៍ចម្រុះពណ៌ (Colorful Revolution) កើតឡើងក្នុងប្រទេស ម៉ាសេដូន ចាប់ផ្ដើមពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦។ វាត្រូវបានដាក់ឈ្មោះថា បដិវត្តន៍ ចម្រុះពណ៌ ដោយសារក្រុមបាតុករគប់ បាល់ជាប់ដោយថ្នាំចម្រុះពណ៌ទៅលើ អគាររដ្ឋាភិបាល។ បដិវត្តន៍នេះធ្វើឡើង ដើម្បីប្រឆាំងនឹងប្រធានាធិបតី Gjorge Ivanov និងរដ្ឋាភិបាល ម៉ាសេដូនី៕ ម៉ែវ សាធី