រថយន្តហុីយ៉ាន់ដាយបើកបញ្ច្រាសផ្លូវ បុកម៉ូតូនិងកិនបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ ​បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង ហើយត្រូវបានប្រពន្ធនិងបងប្អូនមកយំអោបសោកស្ដាយជាខ្លាំង រួមទាំងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង១០និង១០នាទីយប់​ថ្ងៃទី៦ខែកុម្ភះឆ្នាំ២០១៨នៅចំណុចមុខស្ថានទូតជប៉ុន តាមបណ្ដោយផ្លូវព្រះនរោត្ដម​ស្ថិតក្នុងសង្កត់ទន្លេបាសាកខណ្ឌចំការមន។​

សពជនរងគ្រោះមានឈ្មោះងិន ភារៈ ភេទប្រុស២៧ឆ្នាំ មុខរបរជាចុងភៅ ស្នាក់នៅសង្កាត់ចាក់អង្រែលើ​ខណ្ឌមានជ័យ​រាជធានីភ្នំពេញ។​

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា​ជនរងគ្រោះជិះម៉ូតូម្នាក់​ឯងដោយម៉ូតូម៉ាកផ្លូសា​ពណ៌ខ្មៅលាយស​ពាក់ស្លាកភ្នំពេញ1FU-5224 បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហុីយ៉ាន់ដាយប្រភេទ ធុនធំមួយគ្រឿង ពាក់ស្លាក​ព្រះសីហនុ3A-5000​បានធ្វើដំណើចូលមកផ្លូវខាងម៉ូតូ ហើយបញ្ច្រាស់ទិសគ្នាជាមួយម៉ូតូទៀត ធ្វើឲ្យរថយន្តបង្កបុកជាមួយម៉ូតូជនរងគ្រោះយ៉ាងពេញ បណ្ដាលឲ្យជនរងគ្រោះខ្ទៀតចូលក្រោមកង់​និងត្រូវរថយន្តកិតបែកប្រអប់ជើងខ្ទិច​ស្លាប់ភ្លាមៗនៅនិងកន្លែង ក្នុងអំឡុងពេលនោះអ្នកបើកបរថយន្តបង្កបានបន្តដំណើទៅមុខបន្ថែមទៀតតែត្រូបានប្រជាពលរដ្ឋចាប់បានមកវិញ ហើយក៏ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្ដង​។​

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង​កើតហេតុ ហើយបានទាក់ទងទៅសាច់ញាតិជនរងគ្រោះឲ្យមកទទួលយកសពទៅបូជាតាមប្រពៃណី។​ចំណែកវត្ថុតាងរថយន្តបង្កនិងម៉ូតូរងគ្រោះ​ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print