អភិបាលខណ្ឌសែនសុខសម្រេចចុះបិទអាជីវកម្មខារ៉ាអូខេមួយកន្លែងតាមបណ្តឹងប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ អាជីវកម្មខារ៉ាអូខេមួយកន្លែងដែលរងនូវបណ្តឹងពីប្រជាពលរដ្ឋជិតខាងព្រោះតែមានសម្លេងរំខានដល់ពួកគាត់រាល់យប់និងមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរត្រូវ អភិបាលខណ្ឌបញ្ជាឲ្យចុះបិទអាជីវកម្មតែម្តង។

ការចុះបិទអាជីវកម្មខារ៉ាអូខេ នេះកាលពីថ្ងៃអង្គារ៍៦រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨វេលាម៉ោង០៨និង៣០នាទីយប់ ស្ថិតនៅផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ហោ វាសនា អភិបាលរងខណ្ឌបាន
ឲ្យដឹងថាមានការអនុញ្ញាតិពីលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌបានឲ្យលោកដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងបិតទីតាំងអាជីវកម្មខារ៉ាអូខេគ្រួសារយីហោ ឌឹបបែលយូ ដែលមានម្ចាស់ឈ្មោះ ឡុង សំណាង ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅជិតខាងក្នុងករណីបង្ករសម្លេងរំខានផ្សេងៗ។

លោក អភិបាលរងខណ្ឌបន្តទៀតថា កន្លងមក អាជ្ញាធរខណ្ឌធ្លាប់បានចុះពិនិត្យ និងធ្វើកំណត់ហេតុណែនាំអោយម្ចាស់ទីតាំងធ្វើការកែសម្រួលបញ្ហាសម្លេងរំខានចំនួន ០២លើករួចមកហើយ ប៉ុន្តែម្ចាស់ខារ៉ាអូខេខាងលើមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរឡើយ ។
ជុំវិញករណីបិតអាជីវកម្មខារ៉ាអូខេខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរចុះបិតទីតាំងអាជីវកម្មខារ៉ាអូខេខាងលើនេះគឺដោយសារមួយមានបណ្តឹងពីប្រជាពលរដ្ឋជិតខាងព្រោះមានសម្លេងរំខានដល់ពួកគាត់។ទីពីអាជ្ញាធរធ្លាប់បានចុះធ្វើការណែនាំចំនួន២ដងរួចមកហើយតែម្ចាស់អាជីវកម្មមិនព្រមធ្វើតាម។ទីបីទីតាំងខាងលើមានលិខិតអនុញ្ញាតប្រកបអាជីវកម្មផុតសុពលភាព ហើយពុំមានលិខិតអនុញ្ញាតប្រកបអាជីវកម្មពីសាលារាជធានីភ្នំពេញឡើយ។ដូចនេះ អាជ្ញាធរខណ្ឌសែនសុខសម្រេចបិតទីតាំងអាជីវកម្មខារ៉ាអូខេខាងលើនេះតែម្តង ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print