សុន ណារីម៉ូនីកា លាក់រឿងកូនប្រុសចូលពេទ្យសង្គ្រោះបន្ទាន់

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីគេបានឃើញតារាកំប្លែង និងចម្រៀង ស៊ុន ណារីម៉ូនីកាបង្ហាញវត្តមាននៅមន្ទីរពេទ្យព្រះកុសុមៈនៅមើលថែជំងឺងកូនប្រុសដែលកំពុងសង្គ្រោះបន្ទាន់។ ទោះជាយ៉ាងណាជំងឺកូនប្រុសរបស់អ្នកនាងគឺយូខែឆ្នាំមកហើយប៉ុន្តែអ្នកនាងព្យាយាមលាក់បាំងគ្រាដែលការចំណាយអស់ស្ទើខ្សោះខ្លួនទៅហើយ។
អ្នកនាងស៊ុនណារីម៉ូនីកាតារាកំប្លែងជើងចាស់និងធ្លាប់ជាដៃគូកំប្លែងជាមួយនាយកុយបានជួបបញ្ហាក្នុងគ្រួសារដោយកូនប្រុសធ្លាក់ខ្លួនឈឺក្នុងស្ថានភាពលំបាកមើលស្ទើរតែមិននឹកដល់។តាមការអោយដឹងអ្នកនាងស៊ុន ណារីម៉ូនីកាមិនចង់អោយគេដឹងនោះទេសុខចិត្តឱបទុក្ចយ៉ាងលំបាកនេះបើទោះជាចំណាយច្រើនដែលពិបាកនឹងទប់ទល់បាន។ ការទម្លាយនេះធ្វើឡើងក្រោយពេលដែលលោក អ៊ឹម ជីវ៉ាបង្ហាញរូបថតជាច្រើនសន្លឹកស្តីអំពីស្ថានភាពកូនប្រុសឈឺសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
កូនរបស់តារាចំរៀងនិងកំប្លែង សុន ណារីម៉ូនីការ គឺលោក សុន តារាឡង់ឌី កំពុងស្ថិតនៅបន្ទាប់សង្រ្គោះបន្ទាន់ ដោយសាជំងឺដំប៉ៅសួតនិងទឹកនោមផ្អែមធ្ងន់ធ្ងរ ។
ពេលដែលលោកជីវ៉ាទៅសួសុខទុក្ខដល់មន្ទីពេទ្យអ្នកនាង សុន ណារីម៉ូនីការមានបាននិយាយទាំងទឹកភ្នែកថា កូនរបស់អ្នកនាងមានជំងឺរ៉ាំរៃនេះជាយូឆ្នាំមកហើយរហូតធ្វើអោយអ្នកនាងសំរេចចិត្តលក់ផ្ទះអស់ពីខ្លួនដើម្បីយកមកព្យាបាលកូនរបស់អ្នកនាង តែមកដល់ពេលនេះអ្នកនាងពិតជាគ្មានលទ្ធភាពថវិកាព្យាបាលទៀតទេ ដោយសារមួយថ្ងៃៗត្រូវចំនាយច្រើនពេកណាមួយអ្នកនាងមិនសូវមានចំណូលពីការសម្តែងផង។
​អ្នកនាង ស៊ុនណារី ម៉ូនីកានៅតែស្ទាក់ស្ទើរក្នុងការទម្លាយរឿងរ៉ាវជីវិតប្រឈមជាច្រើនពិសេសរឿងកូនប្រុសមានជំងឺត្រូវបង់ទ្រព្យអស់ពីខ្លួនព្រោះជំងឺកូនប្រុស។ លោកអ៊ឹម ជីវ៉ាបានលើកឡើងថា លោកបានទៅជួបនឹងបានឃើញស្ថានភាពកូនអ្នកស្រីផ្ទាល់និងពិបាកនឹងបរិយាដែរ។ លោកថាការមិនចង់ទម្លាយព្រោះតែមិនចង់ឲ្យមានការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនថាអ្នកសិល្បៈលើកតែដៃសុំជំនួយនោះ ប៉ុន្តែពេលនេះស្ថានភាពអ្នកស្រីពិតជាលំបាកខ្លាំងដែលត្រូវការទាំងកម្លាំងចិត្ត និងប្រាក់កាស។ លោករំពឹងថាអ្នកដែលធ្លាប់រួមសុខទុក្ខជាមួយតារាកំប្លែងខាងលើនឹងចូលរួមចែករំលែកទុក្ខលំបាកនេះផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print