រដ្ឋមន្ត្រីក្រសួងការពារជាតិ១០ប្រទេសដែលជាសមាជិក អាស៊ាននិងចិន បានព្រមព្រៀងគ្នានៅក្នុងការធ្វើសមយុទ្ធរួមនៅក្នុងឆ្នាំ២០១៨នេះ។
សារព័ត៌មានក្យូដូបានផ្សាយថា៖ កិច្ចព្រមព្រៀងខាងលើទទួលបាននៅក្នុងកិច្ចប្រជុំ មិនផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសឹង្ហបុរីកាលពីថ្ងៃទី៦ខែកុម្ភៈ។
ក្នុងពេលនោះដែរ ភាគីទាំងពីរ អាស៊ានចិន បានព្រមព្រៀង ធ្វើសមយុទ្ធកម្លាំងទាហានជើងទឹក ដែលមានឈ្មោះថា«ASEAN-china Maritime Exercise»ដែលត្រូវធ្វើឡើងពីរលើកនៅក្នុងឆ្នាំនេះ។
តាមគម្រោង ការធ្វើសមយុទ្ធលើកទីមួយ នឹងត្រូវធ្វើឡើងនៅតំបន់សមុទ្រប្រទេសចិន អាចនឹងធ្វើឡើងនៅខែតុលា ។ ការធ្វើសមយុទ្ធលើកទីពីរអាចធ្វើឡើងនៅក្នុងដែនសមុទ្រ ប្រទេសតំបន់អាស៊ាន ក្នុងនោះមានសមុទ្រហ្វីលីពីន នឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាឬខែធ្នូឆ្នាំ២០១៨។
តាមគម្រោង ភាគីទាំងពីរនិងមានកិច្ចប្រជុំចំនួន៣លើកទៀតដើម្បីពិភាក្សាឲ្យបានល្អិតល្អន់ ពីគម្រោងខាងលើ។
លើកទីមួយដែលចិន បានស្នើរធ្វើសមយុទ្ធរួម ជាមួយប្រទេសតំបន់អាស៊ាន គឺនៅឆ្នាំ២០១៥ ប៉ុន្តែ ប្រទេសអាស៊ានមួយចំនួន មិនយលព្រម នៅក្នុងការធ្វើសមយុទ្ធ ដោយសារតែប្រទេសទាំងនោះមានជាប់វិវាទ ជាមួយចិននៅលើដែនសមុទ្រ។
ចិនគឺជាប្រទេសមហាអំណាចយោធានៅក្នុងតំបន់អាស៊ី ហើយកម្លាំងទាហានជើងទឹកចិនមានសម្ថភាពខ្ពស់មិនចាញអាមេរិកនោះឡើយ។ នៅពេលនេះដែរ ចិនកំពុងតែខិតខំផលិតនានាផ្ទុកយន្តហោះទី៣របស់ខ្លួន ដើម្បីបន្តសកម្មភាព ពង្រីកអំណាចនៅមហាសមុទ្រ។
បច្ចេកវិទ្យាអាវុធរបស់ចិនកាន់តែរីកចំរើន ជាបន្តបន្ទាប់ដោយកន្លងមកថ្មីៗចិនបានសាកល្បងមិស៊ីលវាយស្ទាក់ សម្រាប់ប្រឆាំងនិងមីស៊ីលរបស់សត្រូវបានដោយជោគជ័យ។
នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបមួយ ក្រសួងការពារជាតិបាននិយាយថា បច្ចេកវិទ្យាស្ទាក់ ចាប់ប្រឆាំងមីស៊ីល មានមូលដ្ឋាននៅលើគោកនេះ ត្រូវបានបាញ់តេស្តសាកល្បង កាលពីថ្ងៃ ចន្ទម្សិលមិញ នៅក្នុងព្រំដែនប្រទេសចិន ហើយការធ្វើតេស្តនោះ បានសម្រេចតាមគោល ដៅដែល រំពឹងទុក ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតអ្វីដទៃ ទៀតនោះទេ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រទេសចិនបានបង្កើនការស្រាវជ្រាវ លើគ្រប់ប្រភេទមីស៊ីល ទាំងអស់ គឺចាប់តាំងពីពពួកមីស៊ីល ដែលអាចកម្ទេចផ្កាយរណបក្នុងលំហអវកាស រហូតដល់មីស៊ីលផ្លោងបំពាក់នុយក្លេអ៊ែដ៏ទំនើប ហើយនេះ គឺជាផ្នែកនៃគម្រោង ការណ៍ទំនើបកម្មប្រកបដោយមហិច្ឆតាខ្ពស់ ដែលត្រួតត្រាដោយប្រធានាធិបតី ស៊ី ជីនពីង៕