ហ៊ត់ ប៊ុនគីម ទម្លាក់ឈើលាក់ទុកនៅចំណុចកា៣ជាង២០០កំណាត់

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្រោយពីការលើកឈើចំនួន៤ឡានយីឌុបរបស់ ហ៊ត់ ប៊ុនគីម មេយោធាគ៣ នៅចំណុចភូមិប៉ោដើមចេក កា៣ ស្រុកស្នួល ខេត្តក្រចេះ បានបែកការ រថយន្តយីឌុបដឹកឈើចំនួន២គ្រឿង បានយកទៅលាក់ទុកក្រោមដើមស្វាយចម្ការកៅស៊ូ ចំណុចគីឡូម៉ែត្រលេខ១២៣ និងរថយន្ត២យីឌុបទៀតបានទម្លាក់ឈើមួយកន្លែង១៤កំណាត់ ១កន្លែងទៀត២៧កំណាត់ រួចបើករថយន្តយីឌុបរបស់ជនជាតិវៀតណាមចាកចេញជាមួយនឹងឡានស្ទួច ។

ក្រោយមក រថយន្តយីឌុបដឹកឈើពេញប្រៀប ដែលបានលាក់ទុកនៅចំណុចគីឡូម៉ែត្រលេខ១២៣ នៅវេលាម៉ោង៨យប់ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ត្រូវបានទម្លាក់ឈើហ៊ុបទាំងនោះចោលប្រមាណជាង២០០កំណាត់ នៅចំណុចកា៣ គីឡូម៉ែត្រលេខ១២៣ ភូមិគ្រញូងសែនជ័យ ជាប់នឹងក្រុមហ៊ុន ឌីឌុកចាស់ ចម្ងាយប្រមាណ៦គីឡូម៉ែត្រពីផ្លូវជាតិ ។

ការទម្លាក់ឈើទាំងអស់នេះចោល ដោយសារតែសមត្ថកិច្ចគ្រប់ស្ថាប័នរងនូវការបញ្ជាពីថ្នាក់លើឲ្យចុះបង្ក្រាប ប៉ុន្តែពួកគេបានទទួលផលប្រយោជន៍ពីហ៊ត់ ប៊ុនគីម ក៏បង្ខំឲ្យទម្លាក់ឈើទាំងអស់នោះរក្សាទុកនៅក្នុងចម្ការដើម្បីយកឡានចេញ បញ្ចៀសការបង្ក្រាប។

មកទល់នឹងព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ គេពុំទាន់ឃើញសមត្ថកិច្ចណាត្រូវប្រមូល ឬចាប់យកគំនរឈើជាង២០០កំណាត់របស់លោក ហ៊ត់ ប៊ុនគីម នៅឡើយទេ ដូច្នេះសបញ្ជាក់ថា សមត្ថកិច្ចដែលមានតួនាទីបង្ក្រាបគ្រប់ស្ថាប័ន ម្នាក់ៗបានទទួលផលប្រយោជន៍ពីបទល្មើសនេះ សំណាស់ដែលថ្នាក់លើត្រូវតែស្គាល់ក្រយៅ អត្តចរិកនៃអំពើពុករលួយរបស់អស់លោកទាំងនេះ ដែលមានចេតនាបំផ្លាញព្រៃឈើ រួមគំនិតជាមួយឈ្មួញដោយចេតនាទុច្ចរិតបំផុត ៕ សូខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print