ភ្នំពេញៈទូរហ្គេមបាញ់ត្រីចំនួន២ទូរដែលសម្ងំរកស៉ីជាយូរមកហើយក្រោមការសម្របសម្រួលពី អាជ្ញាធរ សមត្ថកិកច្ច មូលដ្ឋាននោះ ពេលនេះត្រូវបានកម្លាំងនគរព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះបង្ក្រាបទាំងយប់កាលពីវេលាម៉ោង២៣,៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំនុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជាលទ្ធផលសមត្ថកិច្ចរឹបអូសទូរហ្គែមបាញ់ត្រីចំនួន២ ទូរ ពុំមានឃាត់ខ្លួនមនុស្សឡើយរួមទាំងម្ចាស់ទីតាំង ចំណែកផ្ទះបើកល្បែងហ្គែមបាញ់ត្រីត្រូវកម្លាំងចម្រុះចាក់សោរទុកមួយរយៈរង់ចាំចំណាត់ការរបស់តុលាការ ។
ប្រតិបត្តិការណ៍ពេលយប់ចុះបង្ក្រាបទីតាំបើកហ្គែមបាញ់ត្រីខុសច្បាប់នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនេះបានធ្វើអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការសាទរ តែក៍ជាក្តីអាម៉ាសរបស់សមត្ថកិច្ចមូលដ្ឋានផងដែរដោយសារតែហ្គែមខុសច្បាប់កើតនៅក្នុងមូលដ្ឋានរបស់ខ្លួនបែរជាម្ចាស់មូលដ្ឋានមិនដឹង ទុកអោយកម្លាំងផ្សេងចុះមកបង្ក្រាប់ទៅវិញ រហូតធ្វើអោយលោកអធិការនគរបាលខណ្ឌច្បារអំពៅក្រេវក្រោធយ៉ាងខ្លាំងឈានដល់ការបញ្ឈរជើងនាយរងផ្នែកព្រហ្មទណ្ឌខណ្ឌ២រូប អោយមកអង្គុយនៅប៉ុស្តិ៍យាមខាងមុខអធិការ ។
តាមប្រភពពីអ្នកដឹងរឿងបានអោយដឹងថា ករណីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងហ្គែមបាញ់ត្រីទាំងយប់ដោយមិនសហការជាមួយសមត្ថកិច្ចមូលដ្ឋាននេះ គឺមានហេតុផលរបស់គេ បើកាលណាប្រាប់សមត្ថកិច្ចមូលដ្ឋាន រឿងត្រូវបែកការណ៍ ។
ប្រភពបន្តថានៅក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅ២នេះនៅមានទីតាំងហ្គែមបាញ់ត្រី៤កន្លែងទៀត បើកលេងចាប់ពីថ្ងៃរសៀលរហូតដល់យប់អាធ្រាត ។ នៅមុខការិយាល័យនគរបាលចរាចរជើងទឹក១កន្លែង នៅតាមបណ្តោយផ្លូវចូលការិយាល័យភូមិបាលខណ្ឌច្បារអំពៅ២កន្លែងបើកលេងតែពេលយប់ និងមួយកន្លែងទៀតទើបបើករកស៉ីប្រហែលជាកន្លះខែនៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នេះនៅមិនទាន់គិតពីទីតាំងភ្នាល់បាលតាមប្រព័ន្ធអ៉ីនធើណេតឡើយ ។
ក្រោយការបង្ក្រាបទូរហ្គែមបាញ់ត្រីចំនួន២ទូរត្រូវកម្លាំងចម្រុះបញ្ជូនទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ៕
ដោយ៖សណ្តោស