ជាលទ្ធផលតួលេខផ្លូវការ ជាក់ស្តែងបឋមអគ្គិភ័យឆេះផ្សារក្រុងសែនមនោរម្យ បណ្តាលឲ្យខូចខាតអស់២២០ខ្នង ផ្ទះ និងតូប, មនុស្ស២នាក់ស្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បាន ឲ្យដឹងថា អគ្គិភ័យដែលបានឆេះផ្សារ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាលទ្ធផលបណ្តាលឲ្យខូចខាងអស់ជំនួន២២០ខ្នង ផ្ទះ និងតូប ព្រមទាំងបណ្តាល ឲ្យមនុស្សចាស់ និងក្មេងម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងអណ្តាតភ្លើង។នេះនៃការសន្និដ្ឋានជំហ៊ានដំបូង។
សមត្ថកិច្ចបានបញ្ជាក់ថា៖ រហូតមកវេលាម៉ោង៨៖០០នាទីព្រឹកនេះ អគ្គិភ័យមិនទាន់បានរលត់ទាំងស្រុងទេខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តជួយអន្តរាគមនបាញ់ពន្លត់ ឲ្យរលត់ទាំងស្រុងម្តងដើម្បីស្វែងរកសាកសពជនរងគ្រោះទាំងពីរផងដែរ។
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានថ្លែងប្រាប់ឲ្យដឹងថា៖ រហូតមកដល់ព្រឹកព្រលឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គិភ័យបាននិងកំពុងបន្តឆេះផ្សារក្រុងសែនមនោរម្យ នៅមិនទាន់រលត់នៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចបាននិងកំពុងបន្តជួយអន្តរាគមន៍ នៅឡើយ។
នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏បានសុំជំនួយរថយន្តពន្លត់អគ្គិភ័យពីស្នងការនគរបាលខេត្តក្រចេះផងដែរ ដើម្បីទៅជួយបាត់ពន្លត់។
ការឆាបឆេះទាំងយប់បែបនេះ បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរមិនទាន់ដឹងអំពីមូលហេតុនៃការឆាបឆេះនៅឡើយនោះទេ និងក៏មិនអាចយករបស់របរទាន់នោះដែរ។
សូមបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង២យប់រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ហើយធ្វើឲ្យអភិបាលខេត្តមណ្ឌលគិរី រត់បាតជើងសព្រាត ជាមួយសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ផងដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print