បុរសម្នាក់ផឹកសុីស្រវឹងទាស់ដីកាប់ប្រហាដៃគូរស្លាប់សមត្ថកិច្ចថាបញ្ហាសរសៃប្រសាទ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ក្រោយផឹកស៊ីស្រវឹងជោគជាំបុរសម្នាក់បានកាប់ប្រហារដៃគូក្នុងវង់ទឹកស៊ីផឹក បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃសុក្រ៩រោជខែមាឃឆ្នាំរការនព្វសក័ព.ស២៥៦១ត្រូវនិងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅម្ដុំសមុទ្រឈើស្ថិតក្នុងភូមិឡៅការក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ស្នងការរងទទួលផែនព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានប្រាប់ឲ្យដឹងថាជនរងគ្រោះដែលរងការកាប់ប្រហារបណ្ដាលឲ្យស្លាប់ភ្លាមៗនោះឈ្មោះ ភ័ក្រ្ដ អាយុ៣០ឆ្នាំស្រុកកំណើតនៅខេត្តបាត់ដំបង។
ជនបង្កឈ្មោះ សុនវណ្ណា អាយុ៥០ឆ្នាំស្រុកកំណើតនៅភូមិបុសខ្នុរឃុំបុសខ្នុរស្រុកចំការលើខេត្តកំពង់ចាម។

ក្រោយធ្វើការស្រាវជ្រាវនិងការសន្និដ្ឋានជំហ៊ានដំបូងនោះសមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យជាមនុស្សមានបញ្ហាសសៃប្រសាទប៉ុន្ដែទោះជាយ៉ាងណាសមត្ថកិច្ចនៅបន្ដការស្រាវជ្រាវបន្ថែមទៀត។
កម្លាំងនគរបាលជំនាញដែលដឹកនាំដោយ លោក សូ សុវណ្ណ បានចុះទៅទីតាំងកើតហេតុដើម្បីយកសពជនរងគ្រោះស្រាវជ្រាវបន្ដ៕ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print