ភ្នំពេញ៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការាជធានីភ្នំពេញ រួមជាមួយ កម្លាំងអធិការនគរបាលខណ្ឌ បញ្ជាការរដ្ឋានកងរាជអាវុធហត្ថខណ្ឌ និង កម្លាំងប្រជាការពារខណ្ឌ អញ្ជេីញដឹកនាំ និង ចុះសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វេីដំណេីរ ឆ្លងកាត់រង្វង់មូលគួចកាណុង និង ធ្វេីដំណេីរឡើងស្ពានជ្រោយចង្វារ និង បេីកយុទ្ធនាការ ឃាត់រថយន្តធុនធ្ងង់លើសចំណុះ និង រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង៦នាទីព្រឹក ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨ នៅរង្វង់មូលគួចកាណុង និង ទីតាំងសំខាន់ៗផ្សេងទៀតក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
ជាក់ស្តែងក្នុងយុទ្ធនាការនោះ កម្លាំងចម្រុះបានធ្វើការឃាត់រថយន្តចំនួន២៧គ្រឿង ដោយមានរថយន្តសាំងយ៉ុង រថយន្តកុងតឺន័រ រថយន្តដឹកត្រី រថយន្តដឹកប្រេងឥន្ទនៈ ។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឲ្យដឹង កាលពីព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨ យុទ្ធនាការចុះប្រតិបត្តិការចាប់រថយន្តធុនធំដែលតទ្រុងខុសបច្ចេកទេស ដឹកលើសទម្ងន់ សំពិនសំពោង នៅល្ងាចថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៨ ម្សិលមិញនេះគឺកម្លាំងគណៈបញ្ជាការឯកភាពសហការជាមួយ និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ នៅចំណុចរង្វង់មូលគួចកាណុង និង ទីតាំងសំខាន់ៗផ្សេងទៀតក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
លោកអភិបាល បានបន្តទៀតថា ជាក់ស្តែងកម្លាំងចម្រុះបានឃាត់រថយន្តសរុបចំនួន២៧គ្រឿង ដោយរថយន្តមួយចំនួនត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាមិនឲ្យដឹកលើសទម្ងន់ ដឹកសំពិនសំពោង រួចឲ្យត្រលប់ទៅវិញ ។ ដោយឡែកមានរថយន្តដឹកត្រីចំនួន៣គ្រឿងដែលខុសបច្ចេកទេស ត្រូវបានឃាត់យកមកសាលាខណ្ឌដូនពេញដើម្បីអនុវត្តតាមនីតិវិធីផងដែរ ៕ស តារា