សិស្សអនុវិទ្យាល័យឡាបានសៀកប្រទះឃើញ គ្រាប់ M49 A.2 មិនទាន់ផ្ទុះរាយកាណ៍ដល់សមត្ថកិច្ចភ្លាម

ចែករំលែក៖

ខេត្តរតនគិរី ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ១គ្រាប់ ម៉ាក M49 A.2 ប្រភេទគ្រាប់ត្បាល់ 60 ផលិតនៅប្រទេសអាមេរិក សល់ពីសម័យសង្គ្រាមត្រូវបានសិស្សសាលាប្រទះឃើញនៅអនុវិទ្យាល័យឡាបានសៀកបង្កការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុកាណ៍ប្រទះឃើញនេះនៅវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិអូរកន្ទិលសង្កាត់បឹងកន្សែង ក្រុងបានលុង។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាសិស្សកំពុងតែរត់លេងក្នុងបរិវេណសាលាក៏ស្រាប់តែប្រទះឃើញគ្រាប់នេះ តែម្តង ហើយបាននាំគ្នាយកមកប្រគល់ឲ្យលោកគ្រូបន្ទុកថ្នាក់ជួយពិនិត្យបន្ទាប់មកលោកគ្រូក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានទទួលយក។

ពេលនេះគ្រាប់ខាងលើនេាះត្រូវបានសមត្ថកិច្ចទាក់ទងទៅអង្កការ Maxឱ្យ មកទទួលយកទៅហើយកម្ទេចចោលផងដែរ ៕ ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print