ឱមនុស្សឥឡូវភាពទន់ភ្លន់ សីលធម៌ គោរព វប្បធម៍ស្រឡាញ់ប្តី-ប្រពន្ធទៅណាអស់ហើយ..? មើលចុះលោកប្តីកាប់ប្រពន្ធស្លាប់ ទាំងព្រឹកព្រលឹមថ្ងៃនេះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់វ័យចំណាស់ម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន បន្ទាប់ពីយកកាំបិតផ្គាក់ កាប់ប្រពន្ធខ្លួនឯង បណ្តាលអោយស្លាប់កាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៨ នៅចំណុចភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានអោយដឹងថា៖ បុរសជាប្តី ឈ្មោះ ជា នៅ ភេទប្រុស អាយុ ៥២ឆ្នាំ បានយកកាំបិតផ្គាក់ កាប់ប្រពន្ធឈ្មោះ សាក់ ស្រី អាយុ ៥៣ឆ្នាំ ត្រូវចំក្រោម គុម្ភត្រចៀក ខាងស្តាំ ០១កាំបិត បណ្តាលអោយស្លាប់ នៅនឹងកន្លែង ដោយពុំទាន់ដឹងមូលហេតុ៕  ដោយ៖ សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print