ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ អធិការរងខណ្ឌចំនួន ០៣រូប មាន លោកវរសេនីយ៍ត្រី សារឹម វុទ្ធី លោក ហង្ស មុន្នី និងលោក គួក សុខហួរ បានដឹកនាំកម្លាំងនគរបាលខណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្នុងសង្កាត់ទាំង៦ មានកម្លាំងចូលរួមប្រមាណ ១០០% ក្នុងការចុះត្រួតពិនិត្យស្ថានភាព និងជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងបង្រ្កាបបទល្មើសៗផ្សេងៗដែលកើតមានរៀងរាល់ថ្ងៃជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នេះ៕
...
ដោយ៖ តុង សីហា