ព័ត៌មានថ្មី កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចថៃបង្ក្រាបការជំរិតតាមអិុនធើណេត ចែករំលែក៖ខេត្តព្រះសីហនុ ៖ (ដំណឹងបឋម) សមត្ថកិច្ចកងរាជអាវុធហត្ថអោយដឹងថា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ឧត្តមសេនីយ៍ឯកហុង វិណុលមេបញ្ជាការ រងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសនិងលោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចូលរួមសម្របសម្រួលផ្លូវច្បាប់ពីលោកលឹម ប៊ុន ហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសហការណ៍ជាមួយនិងសមត្ថកិច្ចមកពីប្រទេសថៃចុះបង្ក្រាបនិងឃាត់ខ្លួនជនបរទេសដែលជាប់ពាក់ពន្ធ័សង្សយ័ប្រព្រឹត្តិបទល្មើសចាប់ជំរិតប្រាក់ខុសច្បាប់តាមអនឡាញ។ តាម របាយការណ៍បណ្តោះអាសន្នពីកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយដឹងថា គិតត្រឹមម៉ោង ១១ថ្ងៃត្រង់ថ្ងៃទី១៦ខែកុម្ភៈ២០១៨នេះ មានជនបរទេសដែលជាជនសង្សយ័ចំនួន០៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមានបុរសជនជាតិថៃម្នាក់ និងបុរសជនជាតិចិនតៃវ៉ាន់ចំនួន០២នាក់ រួមនិងវត្ថុតាងពាក់ពន្ធ័ដែលបំរើក្នុងការប្រព្រឹត្តបទល្មើសមួយចំនួនទៀតនៅក្រុម១៤ភូមិ២សង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុ ។ បច្ចប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបន្តទៅតាមនិតិវិធីតាមផ្លូវច្បាប់។ បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថដែលចុះទៅក្នុងប្រតិបត្តិការបង្ក្រាបខាងលើបានអះអាងថា យុទ្ធនាការបង្ក្រាបដូចគ្នានេះ នៅរាជធានីភ្នំពេញក៍បានធ្វើឡើងដូចគ្នាផងដែរ៕ឆ្លាម សមុទ្រ ... ចែករំលែក៖